ឌួង ហ្សូ​រី​ដា បំពេញ​បំណង​ម្តាយ​តាមរយៈ​រថយន្ត​ស៊េរី​ទំនើប​

​ភ្នំពេញ ​៖ ស្រប​ពេលដែល​អាជីព​សិល្បៈ​ កំពុង​តែមាន​ភាព​មមាញឹក​ និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​នេះដែរ​ តារា​ស្រី​កញ្ញា ឌួង ហ្សូ​រី​ដា ត្រូវបាន​មហាជន​មើលឃើញថា​ ទាំង​ភាព​ហ៊ឺហា និង​រូប​សម្រស់​របស់​នាង​ ក៏​កាន់​តែ​​​មាន​ភាពលេច​ធ្លោ​តាមរយៈ​នេះ​ផងដែរ​។​

យ៉ាងណាមិញ​ទទ្ទឹម​គ្នា​នឹង​យីអ៊ុន​សិល្បៈ​រួមទាំង​អាជីព​រកស៊ី​ខាងក្រៅ​កំពុងមាន​ភាព​កាក់កប​នេះដែរ​ស្រី​ស្រស់ ឌួង ហ្សូ​រី​ដា ក៏​តែងតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​បំពេញ​និង​តម្រូវការ​តាមចិត្ត​របស់​ម្តាយ​នាង​ផងដែរ​។ ​ហេតុផល​នេះ ​ត្រូវបាន​មហាជន​មួយចំនួន​តែ​លួច​សរសើរ​ពី​តារា​ស្រី​ម្នាក់នេះ​ថា​​ ​កូន​ល្អ​និង​មា​ន​កតញ្ញូ​ចំពោះ​អ្នកមានគុណ​។​

ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ​ តារា​ស្រី​កញ្ញា ឌួង ហ្សូ​រី​ដា បាន​ចំណាយ​លុយ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​នូវ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​ធុន​ត្រា​ដែល​រថយន្ត​នេះ​ត្រូវបាន​ប្រភព​បង្ហើប​ថា​ជាការ​ដូ​ជូន​ម្តាយ​ពី​សំណាក់​តារា​ស្រី​កញ្ញា ឌួង ហ្សូ​រី​ដា។ តាមរយៈ​នេះ​មាន​មហាជន​ជាច្រើន​បានបង្ហាញ​ការគាំទ្រ​និង​លើកសរសើរ​មិន​ដាច់​មាត់​លើទឹក​ចិត្ត​របស់ ឌួង ហ្សូ​រី​ដា ដែល​តែង​ធ្វើ​គ្រប់យ៉ាង​ផ្គាប់ចិត្ត​ម្តាយ​នាង​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme