លោក តាន់ គឹមសួរ ដឹកនាំ​អ្នកសិល្បៈ​ខ្មែរ​ ​ស្កាត់​ជួប​លោក បេន ដែល​ចំណាយពេល​២៦​ឆ្នាំ​ការពារ​ព្រៃឈើ​កម្ពុជា


​ភ្នំពេញ ​៖​ លោក តាន់ គឹម​សួរ ដែល​មហាជន​ស្គាល់​គ្រប់គ្នា​ជា​ផលិតករ​ផលិត​វីដេអូ​ពញ្ញាក់​អារម្មណ៍​ថ្មីៗ​នេះ​បាន​ដឹកនាំ​សិល្បករ​ខ្មែរ​មួយចំនួន ទៅ​ចូលរួម​លើកទឹកចិត្ត​លោក បេន ដែលជា​ជនជាតិ​អាមេរិក ដោយ​លោក​បាន​បុគ្គល​រូបនេះ​ចំណាយពេល​២៦​ឆ្នាំ​ដើម្បី​ការពារ​អភិរក្ស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​។​

លោក តាន់ គឹម សួរ បាន​ឲ្យ​ដឹងថា ​វត្តមាន​របស់​កំពូល​តារា​កំប្លែង​បងប្រុស Pek Mi CBS តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង ប្អូនស្រី ស្រមោច ខ្មៅ និង​តារាចម្រៀង​ម្ចាស់​បទ​អតីត Pao Ploy Real រួមជាមួយ​ក្រុមការងា​រ​ដែលមាន អាចារ្យ​ធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និង​កញ្ញា Ping Ing ក្នុង​ការចូលរួម​សំណេះសំណាល​អំពី​ការអភិរក្ស​ព្រៃឈើ​របស់ Sharyn Davis​ជា​ជនជាតិ​បរទេស ដែល​ចំណាយពេល ២៦​ឆ្នាំ រស់​នៅលើ​ទឹកដី​កម្ពុជា និង​សាង​ភាពសប្បាយ​រីករាយ​ដល់​ប្រជាជន​ក្នុងភូមិ​នៅ​តំបន់ភ្នំ​ត្នោត​។​

ប្រភព​បាន​បន្តថា វត្តមាន​របស់​អ្នក​ទាំងអស់គ្នា​បានធ្វើ​ឲ្យ បេន និង ក្រុមគ្រួសារ​ឈប់​គិតថា​ពួកគាត់​ឯកា​ទៀតហើយ​។ វត្តមាន​របស់​អ្នក​ទាំងអស់គ្នា បានធ្វើ​ឲ្យ​ប្រជាជន​ក្នុងភូមិ​មានការ​គិត​សា​​ឡើងវិញ​អំពី​ការអភិរក្ស​របស់​ក្រុម​គ្រួសារ​របស់​បេន​។ វត្តមាន​របស់​អ្នក​ទាំងអស់គ្នា​បានធ្វើឱ្យ​ប្រជាជនមាន​ការគោរព​កោតស្ញប់ស្ញែង និង​កាត់បន្ថយ​ការ​ស្អប់​បេន​។ វត្តមាន​របស់​អ្នក​ទាំងអស់គ្នា​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ដើម្បី​ផ្លាស់ប្តូរ​ការគិត​មិនល្អ​របស់​ប្រជាជន​ចំពោះ​បេន​។​

បន្ថែម​ពីលើ​នេះ​លោក តាន់ គឹម និយាយថា​ពីដំបូង​ខ្ញុំ​មិន​នឹកស្មានថា អ្នក​ទាំងអស់គ្នា​នឹង​អាច​ចូលរួម​ជាមួយ​ការងារ ដែល​មិន​ទទួលបាន​ផល​កម្រៃ ហើយ​ថែមទាំង​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​នេះឡើយ ព្រោះថា​អ្នក​ទាំងអស់គ្នា គឺ​រវល់​ខ្លាំងណាស់​។​នេះហើយ​ជា​អ្វីដែល​ល្អ​សម្រាប់​សិល្បករ​ដ៏​ទៀត​យក​ជា​គំរូ​។ ទឹកចិត្ត​របស់​អ្នក​ទាំងអស់គ្នា​ចំពោះ​បេន និង​ក្រុមគ្រួសារ ពិត​ជាមាន​ទំហំធំធេង​ណាស់​។ សូម​ទទួលយក​ការគោរព​ពី​ពួកយើង​ផង​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme