ក្តៅៗ! សួស វី​ហ្សា ត្រូវ​ទ្រនំ​ហង្ស​មាស​បក​អាក្រាត​រឿង​ជំពាក់​លុយ​

​ភ្នំពេញ​ ៖ តារាចម្រៀង​ស្រី​ម្ចាស់​បទ «វាសនា​បុប្ផា​ស្វាយរៀង» កញ្ញា សួស វី​ហ្សា ស្រប​ពេលដែល​អាជីព​សិល្បៈ​កំពុងមាន​ស្ទុះ​ទីផ្សារ​គាំទ្រ ​និង​ប្រជាប្រិយភាព​ច្រើន ​ស្រាប់​តែមាន​ដំណឹង​ដ៏​រសើប​ត្រូវបាន​បែកធ្លាយ​ចេញពី​ផលិតកម្ម​ហង្ស​មាស​ពាក់ព័ន្ធ​រឿង​ជំពាក់​ច្រើន​លើសលប់​ស្ទើរ​សងមិន​រួច​ផងដែរ​។​

ការទម្លាយ​ដំណឹង​ពាក់ព័ន្ធ​ករណី​តារា​ចម្រៀ​ង​ស្រី​រូប​ស្រស់​កញ្ញា​សួស វី​ហ្សា ជំពាក់​លុយ​ខាង​ក្រុមហ៊ុន​ហង្ស​មាស ​ពេលនេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ និង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​មហាជន​។​ម្យ៉ាងទៀត​គិត​មកទល់ពេលនេះ ​ពុំទាន់​ត្រូវបាន​សាមីខ្លួន​កញ្ញា សួស វី​ហ្សា ចេញមុខ​បំភ្លឺ​ការពិត​លើ​ព័ត៌មាន​បែកធ្លាយ​នេះឡើយ​ទេ ​បើទោះបី​មានការ​សួរនាំ​ច្រើន​ពី​ទស្សនិកជន​យ៉ាងណាក្តី​។​

ផ្អែក​តាម​ខ្លឹមសារ​នៃ​សំណេរ​របស់​ផលិតកម្ម​ហង្សមាស ​ដែល​ត្រូវ​បានប្រកាស​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​រ​របស់ខ្លួន​បាន​លើកឡើងថា ចង់​មក​សង​ខ្ញុំ ? គិតថា​សង​រួច​ដែរ ? អ្នក​ជំពាក់​ខ្ញុំ​ច្រើនណាស់ ច្រើន​លើសលប់​។​ មានមតិ​ជាច្រើន​បាន​ចោទ​ជា​សំនួរ​ថា​តើ​វា​ជាការ​ពិត​ដែរ​ទេ​ចំពោះ​ព័ត៌មាន​ដែលថា​តារាចម្រៀង​កញ្ញា សួស វី​ហ្សា ជំពាក់​លុយ​ហង្ស​មាស​រហូត​ស្ទើរ​គ្មាន​លទ្ធភាព​សង​នោះ​?​។​

ឆ្លើយតប​នឹង​សំនួរ​នេះ​កញ្ញា សួស វី​ហ្សា ហាក់​មិន​ខ្វល់ខ្វាយ​លើ​ការចេញមុខ​ប្រតិកម្ម​ឆ្លើយតប​នោះទេ​។ ​ប៉ុន្តែ​ភ្លាមៗ​នេះដែរ​បើតាម​ការ​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុន​ហង្ស​មាស​បាន​ឲ្យ​ដឹងថា ​នេះ​ត្រឹមតែ​ប្រយោគ​មួយ​ឃ្លា​នៅក្នុង​អត្ថន័យ​បទ​ចម្រៀង​មាន​ចំណង​ថា សង ដែល​មាន​នៅក្នុង​ភាពយន្ត​ភាគ​ខ្មែរ​រឿង ផ្កាថ្ម ប៉ុណ្ណោះ៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme