ឆៃ លីដា​ឡែ​ន ធ្វើ​ឲ្យ​មហាជន​សង្ស័យ​កាន់តែ​ខ្លាំង​លើ​ករណី​ប្រេះឆា​ស្នេហ៍

ភ្នំពេញ ​៖​ តារាចម្រៀង​យេ​យេ​អ្នកនាង ឆៃ លីដា​ឡែ​ន អំឡុង​ពេល​មួយ​រយៈ​ចុង​ក្រោយនេះ​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា​ នាង​ហាក់ដូច​ជា​មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ច្រើន។ មិនតែប៉ុណ្ណោះ​ជារឿយៗ​នាង​តែង​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត ​និង​សោកសៅ​ប្រកាស​បើកចំហ​នៅ​លើ​បណ្តាញ​សង្គម។

ជាក់ស្តែង​ជាថ្មី​ម្តងទៀត​តារាចម្រៀង​កញ្ញា ដេ​ន​នី ក្វាន់ បាន​ទម្លាយ​សារ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​ត្អូញត្អែរ​ថា ខ្ញុំ​ជា​មេរោគ​រករឿង តែ​មេរោគ​មួយ​នេះ​ នឹង​រលាយ​អោយ​ឆ្ងាយ​ពី​ជីវិត​នេះ។ ខ្ញុំ​មិនដែល​គិតថា​ចង់​ចេញ​ឆ្ងាយ តែ​អ្នក​ទេ​ធ្វើអោយ​ខ្ញុំ​សម្រេច​ចេញ​ឆ្ងាយ​ចាត់ទុកថា​យើង​អស់កម្ម​ទៅ​ចុះ ឈប់​មានកម្ម​ពារ​តទៅទៀត។

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្ថែមថា​ ខ្ញុំ​សូម​សង​ត្រឹមនេះ​ចុះ​ ហើយ​អោយ​ខ្ញុំ​សុំទោស​ដែល​កន្លងមក​ដែល​ខ្ញុំ​ធ្វើ​ខុស​ ពេលនេះ​ខ្ញុំ​ដឹង​ខុស​ហើយ​ ហើយក៏​ថា​នេះ​កម្ម​របស់ខ្ញុំ​ដែល​សុំទោស​ដែល​ខ្ញុំ​ជា​អ្នក​សាង​ដោយ​ខ្លួនឯង ពេលនេះ​ខ្ញុំ​នឹង​ចាប់ផ្តើម​ជីវិត​ថ្មី​។​

ជាមួយគ្នា​នៃ​ប្រយោគ​រៀបរាប់​ពី​វិបត្តិ​ផ្លូវចិត្ត​ពី​សំណាក់​តារា​ស្រី​កញ្ញា ឆៃ លីដា​ឡែ​ន ខាងលើ​នេះដែរ​ក៏មាន​មហាជន​ជាច្រើន​បាន​លើក​ជា​ចម្ងល់​ថា​តើ​នាង​កំពុង​មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ជាមួយ​នរ​ណា​? ចំណែក​ខ្លះទៀត​បានដាក់​ការសង្ស័យថា ឆៃ លីដា​ឡែ​ន អាច​កំពុង​មាន​បញ្ហា​រកាំរកូស​ស្នេហា​ជាមួយ​ស្វាមី​ក៏​ថា​បាន​ព្រោះ​សារ​នេះ​អា​បញ្ជាក់​ថា​នាង​និង​ស្វាមី​ទំនង​រស់នៅ​មិន​ចុះសម្រុង​ជាមួយគ្នា៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme