ក្តៅ​សាច់​ទាំង​ព្រលឹម! បេន​នី យ៉ាំង ទម្លាយ​រូបភាព​លេច​ចុង​សុដន់​នៅ​កណ្តាល​វាល

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា បេន​នី យ៉ាំង ជាការ​កត់សម្គាល់​ចាប់តាំងពី​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​រហូតមកទល់​បច្ចុប្បន្ន​នាង​ហាក់​មាន​ភាព​លេចធ្លោ​មិនធម្មតា​នោះទេ​ តាមរយៈ​រូប​សម្រស់​ដ៏​ស្រស់​សោភា​សាច់​សរ​ខ្ចី​ល្វត់ល្វន់​។​ មិនតែប៉ុណ្ណោះ​នាង​ក៏ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជាតា​រា​​​សិច​ស៊ី​ចូលចិត្ត​សម្ញែង​សាច់​ដើម​ទ្រូង ​និង​គល់ភ្លៅ​ស្ទើរ​អាក្រាតកាយ​ទៀតផង។

ចំពោះ​ភាព​សិច​ស៊ី​របស់​ស្រី​ស្រស់​កញ្ញា បេន​នី យ៉ាំង​គិត​មកទល់ពេលនេះ​ វា​ពុំមែន​ទើប​ជា​លើក​ទី​១​ឬ​រឿង​ថ្មី​សម្រាប់​នាង​នោះទេ ​ដែល​តែងតែ​ថត​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ​ខណៈ​កន្លងមក​តារា​ស្រី​រូបនេះ​តែង​រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​សំណាក់​មហាជន​ខ្មែរ​ចំពោះ​ភាព​សិច​ស៊ី​មិន​ប្រមាណ​ខ្លួន​។​

ជាក់ស្តែង​កាលពី​ព្រឹក​មិញ​តារា​សម្តែង​ស្រី​កញ្ញា បេន​នី យ៉ាំង កាន់តែ​គឃ្លើន​បានចិត្ត​មិន​ញញើត​ភ្នែក​មហាជន​ឬ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ឡើយ​ដោយហេតុថា ​ស្រី​ស្រស់​រូបនេះ​បាន​ថត​ទម្លាយ​រូបភាព​មួយ​សន្លឹក​ស្ថិតក្នុង​សភាព​គ្មាន​​អាវទ្រនាប់​ពោល​គឺ​ត្រឹម​តែ​មាន​អាវ​យឺត​ខាងក្រៅ​បិទបាំង​តែប៉ុណ្ណោះ​។​

រឿង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ហួសចិត្ត​និង​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​រូបភាព​១​សន្លឹក​នេះ បេន​នី យ៉ាំង បាន​បញ្ចេញ​ឲ្យ​ឃើញ​ស្តែងៗ​នៃ​ចុង​សុដន់​លេចចេញ​យ៉ាង​ច្បាស់​។​ ករណីនេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើនលើក​ឡើងជា​មតិ​រិះគន់​ និង​ចោទ​ជា​សំនួរ​យ៉ាងច្រើន​លើ​តារា​ស្រី បេន​នី យ៉ាំង​។ ​ដើម្បី​បាន​ជ្រាប់​កាន់តែច្បាស់​សូម​ប្រិយមិត្ត​គេហទំព័រ​កម្សាន្ត​Kh Stars ទស្សនា​រូបភាព​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖ ៕​

 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Updated: July 10, 2018 — 1:23 pm
រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme