ឱក សុគន្ធ​កញ្ញា ច្រៀង​៣​បទ​កក្រើក​KFC​បឹង​កេងកង

ភ្នំពេញ​ ៖​ ការ​បង្ហាញ​វត្តមាន​ពី​សំណាក់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាសក​ញ្ញា ឱក សុគន្ធ​កញ្ញា នាឱកាស​បើក​សន្និសីទ​សារព័ត៌មាន​នៃ​ការសម្ពោធ​ជា​ផ្លូវការ​សាច់មាន់​KFC រសជាតិ​ប៉ា​ព្រី​កា​ស្ថិតនៅ​ទីតាំង​សាខា​បឹង​កេងកង​កាលពី​រសៀល​ថ្ងៃទី​១២​ ខែកុម្ភៈ ​ឆ្នាំ​២០១៨​នេះ ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាមួយ​វត្តមាន​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កក្រើក។

វត្តមាន​របស់​តារាចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា នេះដែរ​ ក៏មាន​ការចូលរួម​អបអរ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ផងដែរ​។​ នា​ឱកាស​នោះ ​កំពូល​តារាចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​លើកយក​ចម្រៀង​ចំនួន​៣​បទ​មក​ច្រៀង​ពោល​គឺ​បទ​មនោសញ្ចេតនា​១​បទ ,​ញាក់​២​បទ​។​

ជាមួយគ្នា​នៃ​ការចូលរួម​របស់​តារាចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា ខាងលើនេះ​បានធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ទល់មុខ​ហាង​KFC​ជាច្រើន​នាក់​នាំគ្នា​បញ្ឈប់​ម៉ូតូ​ឈរ​មើល​ការ​ច្រៀង​របស់​នាង​ផងដែរ។ មិនតែប៉ុណ្ណោះ​ក៏មាន​Fan ជាច្រើន​បាននាំគ្នា​ថតរូប​អនុស្សាវរីយ៍​ជាមួយ ឱក សុគន្ធ​កញ្ញា ទៀតផង៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme