អុញ! ​មាន​រឿង​អី ​​ទើប ​ទេព បូ​ព្រឹក្ស ​​ពោល​ពាក្យ​បែបនេះ​….?

ភ្នំពេញ ​៖ ​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​៧​ម៉ោង​មុន​នេះ​ ​ ​បាន​ទម្លាយ​សារ​មួយ​ប្រយោគ​ហាក់​កំពុងមាន​អារម្មណ៍​មិន​ស​ប្បាយ​ចិត្ត​ចំពោះ​រឿង​អ្វីមួយរ​ហូត​ធ្វើ​ឲ្យ​នាង​ពោល​ពាក្យ​ថា​នាង​អស់ជំនឿ​ចិត្ត​ដើម្បី​បន្ត​ការ​ប្រឹងប្រែង​ទៅមុខ​ទៀតហើយ​ ខណៈ​ការខិតខំ​របស់ខ្លួន​ពុំ​ត្រូវបាន​ការផ្តល់​តម្លៃ​មកវិញ។

កញ្ញា ទេព បូ​ព្រឹក្ស បាន​និយាយ​បែបនេះ​ថា ខ្ញុំ​តូចចិត្ត​ណាស់ ខ្ញុំ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​មិនមែន​តែ​ដើម្បី​ខ្លួនឯង​ទេ​។​ ហា ចង់បាន​អី​ខ្ញុំ​មិន​ដែលថា​នោះទេ ​តែ​អ្នក​មិនដែល​ឲ្យ​តម្លៃ​ខ្ញុំ​ទេ ខ្ញុំ​លែង​មាន​ទឹកចិត្ត​ហើយ​។​

ថ្វីត្បិតតែ ទេព បូ​ព្រឹក្ស បញ្ចេញ​ប្រយោគ​មួយ​ឃ្លា​ហាក់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​យ៉ាងនេះ​ក្តី ​ប៉ុន្តែ​គេ​ពុំ​ដឹងថា ​រឿង​ដែល​ធ្វើ​ឲ្យ​នាង​ពិបាកចិត្ត​នេះ​ កើតចេញពី​រង្វង់​ការងារ​ឬ​បញ្ហា​គ្រួសារ​នោះឡើយ​។​ ជាមួយគ្នានេះ​ក៏មាន​ការបញ្ចេញមតិ​ថា កុំ​គិត​ច្រើន​ណា​ចែ​។​ គេ​មិន​ឲ្យ​តម្លៃ​ចែ​តែ​ចែ​នៅមាន​ពួ​ក​ខ្ញុំ​នៅ​ជិត​ចែ​ និង​្ឲ្យ​តម្លៃ​ចែ​គាំទ្រ​ចែ​រហូត​ណា៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme