ឆន សុវណ្ណ​រាជ ផ្តល់​កម្លាំង​ចិត្ត​ខ្លួនឯង ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ

ភ្នំពេញ ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក ឆន សុវណ្ណ​រាជ បានបង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​ខុសប្លែក​ពី​តារា​សិល្បៈ​ដទៃ​ ដែល​ភាគច្រើន​តែង​និយាយ​ពី​រឿង​អស់សង្ឃឹម ​ក្រោយ​ជួបប្រទះ​ ឬ​ប្រឈមមុខ​ចំពោះ​បញ្ហា​ និង​ឧបសគ្គ​មួយចំនួន។

តាមរយៈ​ការទម្លាយ​ពី​ភាព​តាំងចិត្ត​របស់​ខ្លួន​ពី​សំណាក់​តារា​ចម្រៀង​លោក ឆន សុវណ្ណ​រាជ នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​គាំទ្រ​ និង​លើក​សរសើរ​ពី​ឆន្ទៈ​របស់​តារា​ប្រុស​រូបនេះ​ ដែល​ផ្តល់​ទឹកចិត្ត​សម្រាប់​ខ្លួនឯង​ដោយ​ពុំ​បោះបង់​ការតស៊ូ​ឡើយ។

លោក ឆន សុវណ្ណ​រាជ បានសរសេរថា ប្រាប់​ខ្លួនឯង​ថា ត្រូវតែ​រឹងមាំ​ទោះបីជា​ជួប​រឿង​អ្វី​ក៏ដោយ ត្រូវ​ផ្តល់​កម្លាំងចិត្ត ផ្តល់​ក្តីសង្ឃឹម​និង​ផ្តល់នូវ​អ្វីៗ​ដែល​ល្អៗ​សម្រាប់​ខ្លួនឯង កុំ​ចាំបាច់​រង់ចាំ​មាន​អ្នក​…​។​នេះ​ជាស​ម្តី​ដាស់តឿន​ចិត្ត​ខ្លួនឯង​ពី​សំណាក់​តារ​ចម្រៀង​លោក ឆន សុវណ្ណ​រាជ ដែល​ទម្លាយ​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme