សុគន្ធ និសា​ ៖​ ធ្វើ​ល្អជា​មួយ​អ្នកដទៃ​នេះ​ហើយ​ជា​ក្តី​សុខ​ចំពោះ​ខ្លួនឯង

ភ្នំពេញ ​​៖ ​នេះ​ជា​គំនិត​ដ៏​ល្អ​មួយ​សម្រាប់​មហាជន ​ដែល​គួរតែ​យក​គំរូ​ ឬ​សាកល្បង​អនុវត្តតាម​តារាចម្រៀង​ស្រី​របស់​ហង្ស​មាស​អ្នកនាង សុគន្ធ និសា ដែល​បាន​បំផុស​ឲ្យ​បុគ្គល​រស់នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ត្រូវ​ប្រើការ​ពិចារណា​ធ្វើ​ទង្វើ​​ល្អៗ​ចំពោះ​មនុស្ស ​ដែល​កំពុង​រស់នៅ​ក្រោម​ដំបូល​នៃ​លំហ​មេឃ​ជាមួយគ្នា។

អ្នកនាង សុគន្ធ និសា​ មិន​ត្រូវ​បាន​មហាជន​កត់​សម្គាល់​ថា​ នាង​មិន​ត្រឹមតែ​ជា​តារា​ចម្រៀង​ ដែល​មាន​កេរ្តិ៍​ល្បី​បោះ​សំឡេង​ខ្លាំង​លើ​វិស័យ​សិល្បៈ​នោះ​ទេ ​នាង​ថែមទាំង​​ជា​តារា​ស្រី​ដែល​មាន​ប្រជាប្រិយភាព​ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ផង​ដែរ។ សុគន្ធ នីសា គឺជា​តារា​ចម្រៀង​ដែល​មាន​អត្តចរិត​រួសរាយ ​និង​សុភាពរាបសារ​​​សម​នឹង​​ទទួល​ការ​គាំទ្រ​ពី​មហាជន។

ខណៈដែល​អាជីព​សិល្បៈ​របស់ សុគន្ធ នីសា កំពុង​បោះជំហាន​ទៅមុខ​នេះដែរ​ជារឿយៗ​នាង​តែងតែ​បង្ហាញ​ពី​គំនិតល្អៗ​ ដើម្បី​ទុក​សម្រាប់​ជា​ប្រយោជន៍​ទស្សនិកជន​ផងដែរ។ ជាក់ស្តែង​កាលពី​១​ម៉ោង​មុននេះ ​អ្នកនាង សុគន្ធ នីសា បាន​និយាយ​ថា ​ធ្វើ​រឿង​ល្អ​ដាក់​អ្នកដទៃ ដើម្បី​ផ្តល់​ក្តី​សុខ​អោយ​ខ្លួនឯង​។​ ញញឹម​ព្រោះ​ក្តីសង្ឃឹម ហើយ​សង្ឃឹម​ក្នុង​ន័យ​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា។

អត្ថន័យ​មួយ​ឃ្លា ​ដែល​បង្ហាញ​ដោយ​តារា​ស្រី​អ្នកនាង សុគន្ធ នីសា បានក្លាយ​ជា​រឿង​ដ៏​ចាប់អារម្មណ៍​និង​គំនិត​ពិចារណា​របស់​មហាជន។ តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើកឡើង​ពី​សំណាក់ សុគន្ធ នីសា ខាងលើនេះ?៕

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

©www.khstars.com Frontier Theme