Vj Alaskoo បដិសេធ​Account Facebook ឈ្មោះ Cam Ko ដែលមាន​តាំង​រូបថត​ខ្លួន

ភ្នំពេញ ​៖​ ពិធីករ​ប្រុស​រូប​សង្ហា​ និង​ជា​តារា​សម្តែង​វី​ជេ អា​ឡា​ស្កូ ថ្មីៗ​នេះ​ ត្រូវបាន​ជន​អនាមិក​លួច​យក​រូបថត​របស់​លោក​ទៅ​បង្កើត​ជា​Account Facebook ក្លែងក្លាយ​ក្នុង​គោលបំណង​មិនល្អ។

ខណៈដែល​សាមីខ្លួន​ទើប​ចេញមុខ​ប្រកាស​បដិសេធ​ និង​អំពាវនាវ​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ចំពោះ​ករណី​នៃ​ការ​លួច​បង្កើត​Account Facebook ក្លែងបន្លំ​បែបនេះ។

ជាការ​កត់សម្គាល់​ករ​ណី​នៃ​ការ​លួច​ក្លែង​បន្លំ Account Facebook ក្លែងក្លាយ​ពី​សំណាក់​ក្រុម​ខិលខូច​មួយ​ក្តាប់​តូច​ខាងលើនេះ​គឺ​ពុំមែន​ទើបតែ​កើតមានឡើង​ចំពោះ​តារា​ប្រុស​វី​ជេ អា​ឡា​ស្កូ តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ​គឺ​កន្លងមក​មាន​តារា​សិល្បៈ​និង​ទស្សនិកជន​មួយចំនួន​មកហើយ​ធ្លាប់​ជួបប្រទះ​នូវ​រឿងហេតុ​ដូច្នេះ។

វី​ជេ អា​ឡា​ស្តូ បាន​សរសេរ​ប្រកាស​ភ្ជាប់​ជាមួយ​រូបភាព​Account Facebook ក្លែងក្លាយ​នោះ​​​ថា​ បដិសេធ​ទាំងស្រុង​ចំពោះ​រូបភាព​របស់ខ្ញុំ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ។ ខ្ញុំ អា​ស្កូ មានតែ​អា​ខោ​ន​នេះ​មួយ ​និង​ឈ្មោះ​ភាសា​ខ្មែរ​វី​ជេ អា​ឡា​ស្កូ​មួយ​ប៉ុណ្ណោះ​ក្រៅពី​ហ្នឹង​មិនមែន​របស់ខ្ញុំ​ទេ។ អគុណ​ចំពោះ​ការចូល​ចិត្ត រូបភាព​របស់ខ្ញុំ​ទៅប្រើ តែ​សូម​ប្រើ​ក្នុង​រូបភាព​ល្អ​ផង។

សូមបញ្ជាក់​ថា​ តាមរយៈ​សមត្ថភាព​ និង​បទពិសោធន៍​លើ​ផ្នែក​ទំនាក់ទំនង​ល្អជា​មួយ​ពលករ​ខ្មែរ​ដែល​រស់នៅ​ធ្វើ​ប្រទេស​កូរ៉េ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ តារា​សម្ដែង​ប្រុស VJ ALASKOO កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រកាស​តែងតាំង​ជា​ប្រធាន​សមាគម​អតីត​ពលករ​មកពី​កូរ៉េ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Updated: February 13, 2018 — 3:11 pm

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme