ដេ​ន​នី ក្វាន់ ប្រកាស​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ ខណៈ​អតិថិជន​ខ្លួន​ចាញ់បោក​ស្ត្រី​ម្នាក់

ភ្នំពេញ​ ៖​ តារា​សម្ដែង​កញ្ញា ដេ​ន​នី ក្វាន់ បាន​ប្រកាស​ទាំង​អារម្មណ៍​ក្តៅចិត្ត​ខ្លាំង​ បន្ទាប់ពី​មាន​ជន​ខិល​ខូច​ប្រើ​ល្បិច​បោក​បញ្ឆោត​អតិថិជន​(​អ្នកទិញ​ផលិតផល​)​របស់​ខ្លួន​ឲ្យ​ធ្វើការ​ផ្ទេរ​ប្រាក់​តាម​រូបភាព​ផ្សេងៗ​ ដោយ​សំអាង​យក​ឈ្មោះ​នាង​ទៅ​ប្រើ​ប្រាស់។

ការ​ប្រកាស​ស្នើ​​ឲ្យ​មហាជន​ និង​អតិថិជន​របស់​ខ្លួន​ផ្សេងទៀត​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​នេះ​ គឺ​ក្រោយពេល​កញ្ញា ដេ​ន​នី ក្វាន់ ទទួល​បាន​ដំណឹង​នៃ​ប្រើ​ល្បិចកល​បោកប្រាស់​លើ​អតិថិជន​ខ្លួន។​Account Facebook របស់​ជននេះ​ត្រូវបាន ដេ​ន​នី ក្វាន់ បញ្ជាក់​មានឈ្មោះ Ra sy កាន់​លេខ​ទូរស័ព្ទ 069720663។

តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​បញ្ជាក់ថា នេះ​ជា​អា​ខោ​ន​fb​មី​ស្រី​ថោកទាប​ ដែល​ដើរ​បោក​លុយ​អតិថិជន​របស់​នាង​ខ្ញុំ វា​យក​រូបគេ​មក​ដាក់​ដើម្បី​ដើរ​បោក​គេ​ចឹង​ចូល​ប្រុង​ប្រយ័ត្ន​ចំពោះ​អា​ខោ​ន​មួយ​នេះ ពិសេស​លេខ​វា​គឺ 069720663 វា​យក​លេខ​នឹង​តេ​ដើរ​បោក​គេ​អោយ​ដាក់​លុយ​អោយ​វា​ស្ទើរតែ​គ្រប់គ្នា​។ បញ្ជាក់​ម្ចាស់​រូប​នេះ​គឺ​មិន​ដឹង​អី​ទេ​ គឺ​វា​យក​រូបគេ​មក​ដាក់៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

©www.khstars.com Frontier Theme