ចង់​សំដៅ​លើ ប៉ែន ចំ​រ៉ុ​ន មែន​ បាន ភិន សុ​ដា​លី​ស និយាយ​ពាក្យ​នេះ

ភ្នំពេញ ​៖​ មិនដឹង​ជា​ចង់​សំដៅលើ​បុគ្គល​រូប​ណា ​តារា​សម្តែង​អ្នកនាង ភិន សុ​ដា​លី​ស បានប្រកាសថា ខ្លួន​សុខចិត្ត​អហោសិកម្ម​ឲ្យ​មនុស្ស​ដែល​ធ្លាប់​សាង​អំពើ​​អាក្រក់​ដាក់ខ្លួន​ និង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​កាលពី​គ្រា​កន្លងមក។

អ្នកនាង ភិន សុ​ដា​លី​ស បាន​បញ្ជាក់​ថា ប្រាប់​ខ្លួនឯង​រឿយៗ​ថា បើ​ជាតិ​នេះ​ជំពាក់​កម្ម​អ្នកណា​សុំ​សង​អោយ​អស់​ ហើយ​សុំ​អហោសិកម្ម​អោយ​អ្នក​ដែល​ធ្លាប់​បង្ក​ស្នាមរបួស​អោយ​ខ្ញុំ បុណ្យ​បាប​មិនអាច​ទូទាត់​គ្នា​បានទេ។

តារា​ស្រី​អ្នកនាង ភិន សុ​ដា​លី​ស បាន​បន្តថា ខ្ញុំ​នឹង​ព្យាយាម​សាង​បុណ្យ​ ហើយ​ចិត្តធ្ងន់​ជាងនេះទៀត ​ពេលខ្លះ​ក៏​ដឹង​ដែរ​ថា​ បុណ្យ​សំណាង​មនុស្ស​ខុសគ្នា​ កុំ​ប្រៀប​ខ្លួនឯង​នឹង​គេ ​ហើយ​កុំ​យក​គេ​ទៅ​ប្រៀប​នឹង​អ្នកណា តែ​ជឿ​ទៅ​ថា​ យើង​មិន​អាច​ចិត្ត​ត្រជាក់​ដល់​ប៉ុន​ហ្នឹង​កើត​ទេ ​ជាតិ​នេះ​មិន​សំណាង​មានតែ​សាង​កុសល​ទុក​ជាតិ​ក្រោយ។

តាមរយៈ​ការ​សរសេរ​សារ​ខាងលើ​នេះដែរ​តារា​ស្រី​អ្នកនាង ភិន សុ​ដា​លី​ស មិនបាន​បញ្ជាក់​ពីមុខ​មាត់​ពិត​របស់​បុគ្គល​រូប​នោះទេ។ ប៉ុន្តែ​ក៏មាន​មហាជន​មួយចំនួន​បានដាក់​ការសង្ស័យថា ភិន សុ​ដា​លី​ស អាច​មាន​ចេតនា​ចង់​បញ្ឆិតបញ្ឆៀង​ផ្លែផ្កា​ដល់​លោក ប៉ែន ចំ​រ៉ុង៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

©www.khstars.com Frontier Theme