ស្រី​ស្រស់ ប៊េ​ន​នី យ៉ាំង បំផុស​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ខ្ពស់​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន

ភ្នំពេញ ​៖​ ស្រប​ពេល​ ដែល​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ បាន​កៀក​ខិតចូល​មកដល់​ឆាប់ៗ​នេះ​ដែរ​តារា​សម្តែង​សិច​ស៊ី​កញ្ញា ប៊េ​ន​នី យ៉ាំង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​១​ម៉ោង​មុននេះ ​បាន​សរសេរ​បំផុស​ឲ្យ​មហាជន​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ករណី​ភ្លើង​ធូប ​និង​ទៀន​គ្រប់ៗ​គ្នា។

កញ្ញា ប៊េ​ន​នី យ៉ាំង បាន​អំពាវនាវ​បែបនេះ​ថា ​សូម​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា​ក្នុង​ការ​អុច​ធូប​ទៀន​មុន​ចេញទៅ​ក្រៅ​ណា​បងប្អូន​យក​ល្អ​ចាំ​អស់​ធូប​ទៀន​សិន​ ចាំ​ចេញ​ក្រៅ​ ហើយ​បើ​ចេញ​ក្រៅ​ត្រូវ​បិទ​ប៉ា​រែ​ត​ភ្លើង​តែម្ដងទៅ​..​ខ្លាច​ខ្លាំង​ណាស់​ឆេះ​នោះ​ឆេះ​..​សូមជួយ​រំលឹក​គ្នា​ផង​…។

សូមបញ្ជាក់​ថា​ តាមរយៈ​ការ​អំពាវនាវ​របស់​តារា​សម្តែង​សិច​ស៊ី​មិន​ប្រណី​ដៃ​កញ្ញា ប៊េ​ន​នី យ៉ាំង ខាងលើនេះ​ ត្រូវបាន​មហាជន​ជាច្រើន​គាំទ្រ​ ព្រោះ​នេះ​ជា​ប្រយោជន៍​ដ៏​សំខាន់​ដើម្បី​ដាស់​ស្មារតី​មហាជន​គ្រប់រូប​នា​រដូវ​កាល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន៕


Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

©www.khstars.com Frontier Theme