ក្តៅៗ!​ រូបថត​ថត​កៀកកើយ​រវាង ច​ន ច័ន្ទ​លក្ខិណា និង​មន្ត្រី​មាន​អំណាច​ម្នាក់​ ត្រូវ​បាន​ទម្លាយ

ភ្នំពេញ ​៖​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​និង​ជា​តារា​សម្តែង​នោះ​ ថ្មីៗ​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​គេ​ទម្លាយ​រូបថត​ឱប​កៀក​កើយ និង​បកអាក្រាត​រឿងរ៉ាវ​ស្នេហា​ជាមួយ​មន្ត្រី​មានអំណាច​ស្ថិតក្នុង​ជូរ​រដ្ឋាភិបាល​យ៉ាង​កក្រើក​បណ្តាញ​សង្គម។

ផ្អែក​តាម​ការ​បង្ហោះ​នៅលើ​ម្ចាស់​Account Facebook​មួយ​ដែលមាន​ឈ្មោះថា​Khounkhmer Angkor បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ស្និទ្ធស្នាល និង​កៀក​កើយ​គ្នា​រវាង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជាមួយ​មន្ត្រី​ធំ​ម្នាក់​នោះ។ មិនតែប៉ុណ្ណោះ​ម្ចាស់​Account រូបនេះ​ថែមទាំង​បន្ត​ទម្លាយ​រឿងរ៉ាវ​អាស្រូវ​មួយចំនួន​របស់​តារា​ល្បីៗ​ឯទៀត​ផងដែរ។

ប្រភព​ដដែល​នេះ​បានសរសេរថា​ «មិន​ចង់​បកអាក្រាត​តារា​ទាំងនេះ​ទេ​ហើយក៏​គ្មានអ្វី​អស្ចារ្យ​ដែរ​។ ចន ច័ន្ទ​លក្ខិណា ប្រ​ធាន​សមាគម​សិល្បករ​ខ្មែរ​គឺមាន​ប្រវត្តិ​មិនល្អ​ដើរ​ឆក់ ​លួច​សហាយ​ស្មន់​ជាមួយ​ប្តី​គេ​ច្រើន​រាប់មិនអស់។

ជុំវិញ​ការ​បែកធ្លាយ​រឿងរ៉ាវ​អាស្រូវ​និង​ការ​បញ្ចេញ​រូបភាព​ស្និទ្ធស្នាល​កៀកកើយ​គ្នា​រវាង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជាមួយ​បុគ្គល​មានអំណាច​ខាងលើ​គិត​រហូត​មកទល់ពេលនេះ​ពុំទាន់​មានប្រតិកម្ម​ឆ្លើយតប​ណាមួយ​ពី​សាមីខ្លួន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នៅឡើយ​ទេ៕


 
  

 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme