ម៉ៃ សុគន្ធ ,​ទូច ស្រី​ល័​ក្ខ និង សុ​ភ័​គ្រ កុ​សុ​ម៉ា រន្ធត់ចិត្ត ​ក្រោយ​ឃើញ​ហេតុការណ៍​នៃ​ហិង្សា​លើ​បណ្ឌិត ស៊ុយ សារ៉េត

ភ្នំពេញ ​៖​ កំពុង​តែមាន​ការចាប់​អារម្មណ៍​ខ្លាំង​លើ​ករណី​លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា​ ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតនៅ​ម្តុំ​វត្ត​ទួល​ខណ្ឌ​ឫស្សីកែវ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​រួម​ទាំង​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម។

ជុំវិញ​ករណី​នៃ​ការ​ប្រើ​ហិង្សា​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត ភ្លាមៗ​នោះដែរ​ ក៏​មាន​ទាំង​ការ​បញ្ចេញ​រិះគន់​ និង​មតិផ្ទុយ​គ្នា​ចំពោះ​ការ​ប្រើ​ហិង្សា​ដ៏​រន្ធត់​នេះ។ ទន្ទឹមគ្នា​នោះ​ក៏មាន​តារាចម្រៀង​និង​សម្តែង​របស់​ខ្មែរ​ចំនួន​៣​រូប​បាន​លើក​និយាយ​ជុំវិញ​រឿងនេះ​ដោយ​រន្ធត់ចិត្ត​ផងដែរ។

ជាក់ស្តែង​លោក ម៉ៃ សុគន្ធ បាន​ភ្ជាប់​ជាមួយ​រូបភាព​នោះ​ថា ​ហិង្សា​របស់​តុលាការ​ប្រជាជន​វា​ដូចជា​ក្លាយជា​ទម្លាប់​ទៅហើយ​។ ​សួរថា​ទម្លាប់​ហិង្សា​បែប​ហ្នឹង​បាន​អី​មកវិញ​មានតែ​វិប្បដិសារី​នោះឯង​បងៗ​ប៉ាវ​ចិន​ធៀន​ខ្មែរ​គួរតែ​ត្រូវ​នាំមក​អប់រំ​ខ្លះ​(​ទម្លាប់​មួយ​នេះ​គួរតែ​បំបាត់ )​។

ចំណែកឯ​អ្នកនាង ទូច ស្រី​ល័​ក្ខ ក៏បាន​និយាយថា​ ឲ្យ​ពុទ្ធោរ​អើយ​ហេតុ​អី​ក៏​ដូច្នេះ​លោក​ប្រទេស​មាន​ច្បាស់​ បើ​គាត់​បើកឡាន​រត់​គឺ​ខុស​ហើយ​ តែ​ហេតុ​អី​ក៏​អស់លោក​ប្រជាជន​មួយ​ចំនួន​ធ្វើ​អញ្ចឹង​ដាក់​គាត់ ចុះបើ​អស់លោក​ដែរ​វ៉ៃ​គាត់​វ៉ៃ​ប៉ះចំ​ឪពុក​ឬក៏​ក្រុមគ្រួសារ​យើង​ ឬក៏​អ៊ំ​ឬ​ពូ​របស់​យើង​តើ​អស់លោក​ប្រជាជន​មួយចំនួន​ដែលវ៉ៃ​គាត់​នឹង​ តើ​មាន​អារម្មណ៍​បែបណា​?​។​

អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​បន្ត​ថា បើ​គាត់​ឈប់​ហើយ ចុះ​យើង​និង​ជា​ប្រជាជន​ដែរ​រ៉ៃ​មិន​ព្រម​រក​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ហើយ​ឃាត់ខ្លួន​គាត់​ទុក​ដើម្បី​ឲ្យ​គាត់​ដោះស្រាយ​ទៅ​លើ​​ជនរងគ្រោះ ហើយ​ទៅ​ដោះស្រាយ​តាម​នីតិ​ច្បាប់។ ចុះបើ​អស់លោក​មួយ​ចំនួន​ដែរ​វ៉ៃ​ប្រើ​អំពើ​ហិង្សា​ទៅលើ​គាត់​ដោយ​មិន​សួរ​ហេតុ​ផល ​ហើយ​មិន​ស្តាប់​និង​ការ​បកស្រាយ​របស់​ជន​បង្ក​ ? តើ​អស់លោក​ធ្វើ​ម៉េច​នឹង​យល់ ?​។​

តិច​ប្រយ័ត្ន​ថ្ងៃ​ណាមួយ​អស់លោក​មួយចំនួន​ដែរ​វ៉ៃ​គេ​ដោយ​គ្មាន​ហេតុផល​ប្រយ័ត្ន​វ៉ៃ​ប៉ះ​បងប្អូន​យើង​តើ​លោក​គិត​យ៉ាងណា​?​ ជន​រង​គ្រោះ​គ្មាន​វត្តមាន​ជនបង្ករ​ទទួលខុសត្រូវ​អ្នក​ដែរ​ត្រូវ​ដោះស្រាយ​ឲ្យ​ជនរងគ្រោះ ឥឡូវ​ត្រូវ​រង​របួសធ្ងន់​ដោយសារ​ប្រជាជន​មួយចំនួន​មិន​សួរ​វ៉ៃ​ដោយ​គ្មាន​ហេតុ​ផល មិនដឹងថា​ ​ជនបង្ករ​ស្លាប់​ឬមួយ​ក៏​រស់​ទេ​។ ទូច ស្រី​ល​ក័​ក្ខ បន្ថែម​។​

ដោយឡែក​តារាចម្រៀង​ក​ញ្ញា សុ​ភ័​គ្រ កុ​សុ​ម៉ា ក៏បាន​លើកឡើង​ដែរ​ថា បងប្អូន​អើយ​! ដុំថ្ម​ធំៗ​ផង​មួក​ការពារ​ផង​ជើង​ផង ដៃ​ផង មើល​ហើយ​ខ្លោចចិត្ត​ណាស់ ដាច់ចិត្ត​ម្ល៉េះ​គាត់​ខុស​ត្រង់​គាត់​មិន​ទទួលខុស​ត្រូវតែ​គាត់​បង្កដោយ​អ​ចេតនា​ទេ កុំ​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​បានឃើញ​ផ្ទាល់​ភ្នែក ប្រទេស​មានច្បាប់ ទុកអោយ​ច្បាប់​ជា​អ្នកដោះស្រាយ ។​

កញ្ញា សុ​ភ័​គ្រ កុ​សុ​ម៉ា បាន​បន្ថែមថា​ បើសិនជា​គាត់​ស្លាប់​តើ​ជនរងគ្រោះ​ទទួលបាន​សំណង​ទេ​?​បងប្អូន​ធ្វើ​នេះ​កំពុងតែ​បង្កើត​ច្បាប់​ដោយ​ខ្លួនឯង សុំទោស​ដែរ​និយាយ​ពាក្យ​នេះ​តែ​នាង​ខ្ញុំ​ក៏​ជា​ប្រជាជន​ខ្មែរ​ដែរ​ចឹ​ង​នាង​ខ្ញុំ​ក៏​ចង់​សុំ​បញ្ចេញយោបល់​ដែរ៕

 


 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme