ធ្លាយ​ប្រវត្តិ​តារា​ជើងចាស់​អំឡុង​ទសវត្សរ៍​៩០​អ្នកស្រី ពេជ្រ សូ​វៀត​

ភ្នំពេញ ​៖ ​មាន​មនុស្ស​មិន​ច្រើន​នាក់​ទេ​ ដែល​អាច​នៅ​ចងចាំ​តារា​ជើងចាស់​ទាំងនេះ​ ហើយក៏​មិនមែនជា​ការងាយស្រួល​ដែរ ​ក្នុងការ​ស្វែងរក​ពួកគាត់​ឃើញ​ដើម្បី​ដឹង​ដំណឹង ​និង​សុខទុក្ខ​របស់​ពួកគាត់​យ៉ាងណា ?​។​ នេះ​បើតាម​Page Movie star Research របស់​អ្នកនាង ស៊ិន ឧត្ដម​ផល្លា​។​

ផ្អែក​តាម​ប្រភព​ខាងលើ​បាន​និយាយថា ​ជាក់ស្ដែង​ថ្ងៃនេះ​គេហទំព័រ​យើងខ្ញុំ​សូម​លើកយក​អតីត​តារា​សម្ដែង​ដ៏​ល្បីល្បាញ​មួយរូប​កាលពី​អំឡុង​ទសវត្សរ៍​៩០​គឺ​អ្នកស្រី ពេជ្រ សូ​វៀត​។ ​អ្នកស្រី​បាន​ចូលប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្តែង​ភាពយន្ត​នៅក្នុង​ឆ្នាំ​១៩៩០​ ដោយ​កាលណោះ​អ្នកស្រី​ជា​អ្នក​ជុំរុំ​រស់នៅ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ។

ប្រភព​បាន​និយាយថា​ ក្រោយ​អ្នកស្រី ពេជ្រ សូ​វៀត បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ​១៩៩៣​ខ្សែភាពយន្ត​ដែល​អ្នកស្រី​ពេជ្រ សូ​វៀតបាន​ចូលរួម​សម្តែង​មានដូចជា ​៖​រឿង​ចៅ ស្រទបចេក​, រឿង ចំប៉ា​មាស​, រឿង ប្រ​ម៉ាត់​ប្រ​ម៉​ង់​,​រឿង ទេវបុត្រ​ឃ្លោក​ទិព្វ និង​នៅមាន​រឿង​ជាច្រើន​ទៀត​ប៉ុន្តែ​អ្នកស្រី​មិន​ចាំ​ចំណងជើង​ដោយសារតែ​ពេលវេលា​ហាក់ដូចជា​យូរពេក ហើយ​អ្នកស្រី​ក៏​ធ្លាប់បាន​ថត​ចម្រៀង​កាយវិការ​ជាច្រើន​បទ​ផងដែរ។

Page Movie star Research របស់​អ្នកនាង ស៊ិន ឧត្ដម​ផល្លា​បាន​បន្ត​ទម្លាយ​ថា ​ក្រោយមក​អ្នកស្រី ពេជ្រ សូ​វៀត បាន​លាឈប់​ពី​ការសម្តែង​នៅក្នុង​ឆ្នាំ​១៩៩៤​ ដោយសារតែ​អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ដែលជា​ជនជាតិខ្មែរ​មកពី​ប្រទេស​បារាំង​ប៉ុន្តែ​ក្រោយមក​អ្នកស្រី ពេជ្រ សូ​វៀត និង​ស្វាមី​បាន​ចែកផ្លូវ​គ្នា​វិញ​នៅក្នុង​ឆ្នាំ ១៩៩៧។

សព្វថ្ងៃនេះ​អ្នកស្រី​រស់នៅក្នុង​សភាពជា​ស្ត្រី​មេម៉ាយ​ដោយ​អ្នកស្រី​មានកូន​ប្រុស​ម្នាក់​អាយុ​២២​ឆ្នាំ គួរបញ្ជាក់​ផងដែរ​ថា ​បច្ចុប្បន្ន​នេះ​អ្នកស្រី​និង​កូនប្រុស​កំពុងតែ​រស់នៅ​ក្នុងប្រទេស​កាណាដា៕ ប្រភព​បន្ថែម៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme