ស៊ឹម ថៃ​ណា ៖ ​ជំងឺ​ខូច​តម្រងនោម​និង​ក្រលៀន​មាន​កំណើន​ច្រើន​នៅ​កម្ពុជា​ ខណៈ​ម្តាយ​នាង​ក៏​កំពុង​ប្រឈម​បញ្ហា​នេះដែរ

ភ្នំពេញ ​៖​ ស្រប​ពេលដែល​តារា​សម្តែង​លោក យូ ឌី​ស្កូ កំពុង​ប្រឈម​បញ្ហា​ក្រលៀន​ធ្ងន់ធ្ងរ ​និង​តម្រូវ​ចំណាយលុយ​រហូត​ខ្ទង់​៥​ម៉ឺន​ដុល្លារ​ចេញទៅ​វះកាត់​សង្គ្រោះ​ជីវិត​នៅ​ប្រទេស​ឥណ្ឌា​នោះ ​ក៏​ស្រាប់តែ​តារាចម្រៀង​សិច​ស៊ី​កញ្ញា​ស៊ឹម ថៃ​ណា បាន​ចេញមុខ​ប្រកាសថា ​បញ្ហា​ជំងឺ​ខូច​តម្រងនោម ខូច​ក្រលៀន​កំពុងមាន​កំណើន​ខ្លាំង​នៅ​កម្ពុជា។

កញ្ញា ស៊ឹម ថៃ​ណា បាន​អះអាងថា ជំងឺ​ខូច​តម្រងនោម ខូច​ក្រលៀន ហើយ​ត្រូវ​លាង​ឈាម មាន​កំណើន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នាពេល​បច្ចុប្បន្ននេះ ​ក្នុងនោះ​ក៏មាន​វត្តមាន​ម្តាយ​ខ្ញុំ​មួយ​ដែរ។ ពេលដែល​ម្តាយ​ខ្ញុំ​ធ្លាក់​ក្នុងដំណាក់កាល​លាង​ឈាម​រូបភាព​បែបណា​ក៏​ឃើញ​ដែរ មាន​អ្នកខ្លះ​មកពី​ខេត្ត​ឆ្ងាយៗ ​ហើយ​មើលទៅ​ជីវភាព​ខ្សត់ខ្សោយ​ទៀត។

កញ្ញា ស៊ឹម ថែ​ណា បាន​បន្តថា ​ជំងឺ​នេះ​គេ​ហៅថា​ជំងឺ​អ្នកមាន​ត្រូវ​ចំណាយលុយ​រហូត​ដែល​អ្នកខ្លះ​ត្រូវ​លាង​ឈាម​មួយអាទិត្យ​៣​ដង​ម្តង​៥០​ដុល្លារ។ លទ្ធភាព​គ្រួសារ​ខ្ញុំ​ទប់​ស្ទើរតែ​មិន​ចង់បាន​ផង ចុះ​ទម្រាំ​បងប្អូន​ដែល​ខ្សត់ខ្សោយ​មកពី​ខេត្ត​ពិបាក​យ៉ាងណា​ទៅ​?

តារាចម្រៀង​កញ្ញា ស៊ឹម ថៃ​ណា ក៏បាន​អំពាវនាវ​ថា​បើសិនជា​អាច​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​ក្រសួងសុខាភិបាល​មេត្តាជួយ​សម្របសម្រួល​និង​បន្ធូរបន្ថយ​តម្លៃ​លាង​ឈាម​អោយ​បាន​ធូរស្រាល​ជាង​នេះ​បន្តិច​គឺ​ល្អ​ណាស់។ ដោយ​ក្តី​គោរព​ពី​នាង​ខ្ញុំ ស៊ឹម ថៃ​ណា៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme