ម៉ៃ សុគន្ធ ទទូច​ឲ្យ​ក្រសួង​ និង​សមាគម​សិល្បករ​ខ្មែរ​​ រក​វិធី​បើក​ផ្លូវ​ដល់​សិល្បៈ​បុរាណ​ខ្មែរ

ភ្នំពេញ ​៖​ តារា​ចម្រៀង ​ដែល​មហាជន​គិត​ថា​ពូកែ​ទិស​លោក ម៉ៃ សុគន្ធ ខណៈ​ការរិះគន់​របស់​លោក​ខ្លះ​ក៏​ដើម្បី​សង្គម​ផង​នោះ ​ជាថ្មី​ម្តង​ទៀត​​​ បាន​ចេញមុខ​ស្នើ​យ៉ាង​​ទទូច​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រួម​ជាមួយ​សមាគម​សិល្បករ​​ខ្មែរ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ​គួរ​មាន​វិធី​ណាមួយ​ដើម្បី​ជួយ​ស្រោចស្រង់​ដល់​សិល្បករ​បុរាណ​ ដែល​កំពុង​ត្រូវ​បាន​គេ​ផ្អឹប​ទុក។

លោក​ម៉ៃ សុគន្ធ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​រំលឹក​ពី​ទម្រង់​នៃ​ការសម្តែង​សិល្បៈ​បុរាណ​ថា​ បេះដូង​សិល្បៈ​មើល​ហើយ​ទឹកភ្នែក​ស្រាប់តែ​ហូរ មិន​ផ្តល់ឱកាស​ដល់​គាត់​ខ្លះ​ផង (​ថ្ងៃ​អស្ដង្គត​)​សួរថា​បងប្អូន ចង់ឃើញ​ការសម្តែង​របស់​ក្រុម​គាត់​លើ​កញ្ចក់​ទូរទស្សន៍​ទេ​?​គំនិត​ដ៏​តូច​របស់ខ្ញុំ​គិតថា​បើ​ក្រសួង​និង​សមាគម​សិល្បករ​ខ្មែរ​មាន​សំណើ​ខ្លះ​ទៅ​ខាង​ស្ថានីយ​ទូរទស្សន៍​ប្រហែលជា​ពួកគាត់​ពិចារណា​លើក​កម្មវិធី​សម្រាប់​សិល្បករ​ចាស់ៗ​ជាមិនខាន។

សូមបញ្ជាក់ថា​ ការចេញមុខ​ស្នើ​​របស់​តារា​ចម្រៀង​ប្រុស​លោក​ម៉ៃ សុគន្ធ ខាង​លើ​នេះ ​ខណៈ​កត់សម្គាល់​ឃើញថា ​អ្នកសិល្បៈ​បុរាណ​ខ្មែរ​ជើងចាស់​ដែល​មាន​សមត្ថភាព​មួយ​ចំនួន​កំពុងតែ​ប្រឈម​ការបាត់បង់​ឱកាស​​សម្ដែង​លើ​វិស័យ​សិល្បៈ​តាមរយៈ​ការបង្កើត​ឲ្យ​មាន​កម្មវិធី​សិល្បៈ​ទម្រង់​បូរាណ​ខ្មែរ​ដូចជា​៖​កម្មវិធី​ឆាក​កំប្លែង ,​ល្ខោន និង​ចម្រៀង​បុរាណ​ខ្មែរ​ជាច្រើន​ទៀត៕

 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme