ម៉េង កែវពេជ្ជតា ហួស​ចិត្តខ្លាំង​លើ​ករណី​ព្រះ​តេជគុណ ឡុង ចន្ថា ទេសនា​ខឹង​គេ​ប្រគេន​លុយ​តិច

ភ្នំពេញ​ ៖​ ​តារាចម្រៀង​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា កាលពី​ប៉ុន្មាន​នាទី​មុននេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​ឃ្លី​វ​វី​ដេ​មួយ​ ដែល​បង្ហាញ​សកម្មភាព​នៃ​ការលើកឡើង​នូវ​ព្រះធម៌​ទេសនា​របស់​ព្រះសង្ឃ​១​អង្គ​នាម ឡុង ចន្ថា។ ប៉ុន្តែ​ក្នុងអំឡុង​ពេលដែល​សម្តែង​ព្រះធម៌​ទេសនា​នោះដែរ ​បែរជា​ព្រះសង្ឃ​រូបនេះ​បាន​លើក​និយាយ​ពី​រឿង​ខឹង​គេ​ប្រគេន​លុយ​តិច​ទៅវិញ។

អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយថា​ «ការពិត​មិន​ចង់​Share នាំ​ចង្អៀត​ទេ​ តែ​ក្នុងនាម​ជា​ខ្មែរ​កាន់សាសនា​ព្រះពុទ្ធ​ថែមទាំង​គោរព​ស្ម័គ្រស្មោះ​អស់ពី​ចិត្ត​ពិតជា​មិន​សប្បាយចិត្ត​ទេ​នៅពេលដែល​ឧស្សាហ៍​ឃើញ​គេ​យក​ស្បង់​ចីវរ​ដែល​គ្រប់គ្នា​មិន​ថា​ចាស់​ក្មេង ឬ​ឋានៈ​ប៉ុណ្ណា​តែង​លត់​ជង្គង់​ក្រាប​សំពះ​ដល់​ធរណី​មក​ស្រោប​ពី​ក្រៅ​ខ្លួន​បុគ្គល​អ​សីល​បែបនេះ​ជា​ហូរហែ ​តែ​គ្មាន​ឃើញ​វិធានការណ៍​ណាមួយ​មក​ទប់ស្កាត់ និង​លុបបំបាត់​បាន​សោះ ?»។

តារាចម្រៀង​ចាស់វស្សា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្តថា «ផ្ទុយទៅវិញ​បែរជា​កើតមាន​ប្លែកៗ​ដូច​ករណីនេះ​…​តើ​មកពី​ច្បាប់​ធូរលុង​ពេក ​ឬ​មកពី​អ្នក​កាន់​ច្បាប់​មិន​ច្បាស់លាស់​?​ ខ្ញុំ​មាន​យោបល់​នេះ​គឺ​ដើម្បី​ទាំងអស់គ្នា និង ការពារ​សាសនាព្រះពុទ្ធ​ដែលជា​សាសនា​រដ្ឋ​ប៉ុណ្ណោះ​ គ្មាន​បំណង​អវិជ្ជមាន​ណាមួយ​ទេ​ តែ​បើ​ជន​ណា​ហ៊ាន​យកសម្តី​ខ្ញុំ​នេះ​ទៅ​កាឡៃ​សាច់រឿង​ក្នុង​ន័យ​អាក្រក់​ដូច​កាល​រឿង​លុយ​ខ្មែរ​ទៀត គឺ​ជន​នោះ​ជា​ជន​បំផ្លាញ​ជាតិ»។

ជាមួយគ្នា​នៃ​ការបង្ហាញ​អារម្មណ៍​រិះគន់​ និង​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​មួយ​នេះ​ពី​សំណាក់​តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា នេះដែរ​ ក៏មាន​មហាជន​ជាច្រើន​បាន​បញ្ចេញ​គាំទ្រ​និង​បានស្នើរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​គួរពិនិត្យមើល​ឡើងវិញ​ជុំវិញ​ករណី​អវិជ្ជមាន​មួយចំនួន​ដែល​កំពុង​កើតមាន​លើក​សង្គម​ខ្មែរ​ផងដែរ៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme