ទីបំផុត​ឧកញ៉ា ឌួង ឆាយ ប្រកាស​ព្រម​ដក់​ពាក្យបណ្តឹង​លើ​នារី​បម្រើ​ក្នុង​ផ្ទះ

ភ្នំពេញ ​៖​ ដោយមាន​ការ​អង្វករ​ពី​សំណាក់​ក្រុម​គ្រួសារ​នារី​បម្រើ​ការងារ​ក្នុង​ផ្ទះ​ ដែល​កន្លងមក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា​ឌួង ឆាយ​ ជុំវិញ​ករណី​ប្រើ​ហិង្សា​លើ​កូនៗ​លោក​នោះ​ ពេលនេះ​ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ សម្រេចចិត្ត​ព្រម​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ។

ផ្អែក​តាម​ការ​Live​វីដេអូ​របស់លោក​ឧក​ញ៉ា ឌួង ឆាយ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​លើកឡើងថា ​ចំពោះ​ករណី​អ្នកបម្រើ​ផ្ទះ​ខ្ញុំ​គឺ​ពេលនេះ​ខ្ញុំ​បានសម្រេច​ដក​ពាក្យបណ្តឹង​ដើម្បី​លើកលែងទោស​ឲ្យ​គាត់​ដែល​ការដក​ពាក្យបណ្តឹង​នេះ​ នឹង​ត្រូវធ្វើឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ។ ខ្ញុំ​ក៏​នឹង​សូម​សំណូម​ពរ​រួមទាំង​អង្វករ​ដល់​តុលា​លើកលែងទោស​គាត់​បាន​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ។

លោក​ឧកញ៉ា ឌួង ឆាយ បាន​បញ្ជាក់ថា ក្នុងការ​លើកលែងទោស​នេះដែរ​លោក​ឧកញ៉ា​ក៏មាន​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​គាត់​(​អ្នកបម្រើ​)​ធ្វើការ​Live​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​ និង​និយាយ​សារភាព​ពី​ទង្វើ​​​របស់គាត់​ធ្វើ​មកលើ​កូនប្រុស​លោក​ឧកញ៉ា​ផងដែរ។ ការធ្វើ​បែបនេះ​ដើម្បី​បកស្រាយ​ឲ្យ​មហាជន​បានដឹង​ ព្រោះ​កន្លងមក​ធ្លាប់​មានមតិ​ខ្លះ​បាន​ចោទថា​លោក​ឧកញ៉ា​ធ្វើ​តែម្នាក់ឯង​ ហើយ​យក​ត្រូវតែ​ខ្លួនឯង។

សូម​រម្លឹក​ថា ​នារី​បម្រើ​ការងារ​ក្នុងផ្ទះ អ៊ុំ សុផាន់​ណា ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ ដាក់ពាក្យ​បណ្តឹង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​នា​អំឡុង​ថ្ងៃ​ចូលឆ្នាំ​ចិន​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅលើ​កូនប្រុស​តូចៗ​របស់​លោក​ឧកញ៉ា​ពីរ​នាក់។ មិនតែប៉ុណ្ណោះ​អ្នកបម្រើ​រូបនេះ​ក៏បាន​ធ្វើ​ទារុណកម្ម​វាយ​និង​ក្តិច​លើ​ប្រដាប់​ភេទ​កូនប្រុស​លោក​បណ្តាល​ឲ្យ​មាន​សភាព​ហើម​ខុស​ប្រក្រតី​ទៀតផង៕


 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme