លោក​ពេជ្រ ស្រស់ សាទរ​ការសម្រេច​ដក​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា ឌួង ឆាយ ចំពោះ​នារី​បម្រើ​ក្នុងផ្ទះ

ភ្នំពេញ ​៖ ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ការ​សម្រេចចិត្ត​ព្រម​ដក​ពាក្យ​បណ្តឹង​ពី​សំណាក់​លោក​ឧកញ៉ា ឌួង ឆាយ ដែល​កាលពី​ថ្មីៗ​នេះ​បាន​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​នារី​អ្នកបម្រើ​ការងារ​ក្នុងផ្ទះ​ជុំវិញ​ករណី​ប្រើ​ហិង្សា​លើ​កូនប្រុស​របស់​លោក​ឧកញ៉ា។

លោក ពេជ្រ ស្រស់ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ខ្ញុំ ពេជ្រ ស្រស់ សូម​អបអរសាទរ​ចំពោះ​លោក​ឧកញ៉ា​ឌួង ឆាយ ដែល​បាន​បំពេញ​នូវ​ទានបារមី​ ដែល​ជា​ទាន​កើតឡើង​ដោយ​កម្រ​ដោយ​លោក​ឧកញ៉ា​បានប្រកាស​ព្រម​ដក​ពាក្យបណ្តឹង​ដែល​ប្តឹង​កូនឈ្នួល​របស់​លោក​ឧកញ៉ា។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ បាន​បន្តថា «ហើយ​លោក​ឧកញ៉ា​ក៏មាន​គម្រោង​ស្នើ​​ដល់​តុលាការ​ឲ្យ​លើកលែងទោស​ដល់​នាង​ទៀតផង។ ខ្ញុំ ពេជ្រ ស្រស់ ក៏​មិន​ភ្លេច​ពាក្យសន្យា​របស់ខ្លួន​ផងដែរ​ដោយ​ខ្ញុំ​នឹង​អុជ​ធូប​មួយថ្ងៃ​១​ដង​ឲ្យ​គ្រប់​១​ឆ្នាំ​ដើម្បី​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ឲ្យ​ជួយ​តាម​ថែរក្សា​ដល់​កូនលោក​ឧកញ៉ា​ទាំងពីរ​ឲ្យ​មាន​សេចក្តីសុខ និង​សុខ​ភាពល្អ​បរិបូណ៌​ពេញ​មួយជីវិត»។

លោក ពេជ្រ ស្រស់ បាន​បន្ថែមទៀតថា «​ខ្ញុំ ពេជ្រ ស្រស់ នឹង​អនុវត្ត​នូវ​ពាក្យសន្យា​របស់ខ្ញុំ​នៅ​ពេល​តុលាការ​សម្រេច​ដោះលែង​កូនឈ្នួល​របស់លោក​ឧកញ៉ា​ជា​ស្ថាពរ»។

សូម​បញ្ជាក់​ថា ​ដោយមាន​ការ​អង្វករ​ពី​សំណាក់​ក្រុម​គ្រួសារ​នារី​បម្រើ​ការងារ​ក្នុងផ្ទះ ​ដែល​កន្លងមក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់លោក​ឧកញ៉ា​ឌួង ឆាយ ជុំវិញ​ករណី​ប្រើ​ហិង្សា​លើ​កូនៗ​លោក​នោះ​ ពេលនេះ​ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ សម្រេចចិត្ត​ព្រម​ដក​ពាក្យបណ្តឹង​វិញ​ហើយ​។​

ផ្អែក​តាម​ការ​Live​វីដេអូ​របស់លោក​ឧកញ៉ា ឌួង ឆាយ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​លើកឡើងថា ចំពោះ​ករណី​អ្នកបម្រើ​ផ្ទះ​ខ្ញុំ​គឺ​ពេលនេះ​ខ្ញុំ​បានសម្រេច​ដក​ពាក្យបណ្តឹង​ដើម្បី​លើកលែងទោស​ឲ្យ​គាត់​ដែល​ការដក​ពាក្យបណ្តឹង​នេះ នឹងត្រូវ​ធ្វើឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ខ្ញុំ​ក៏​នឹង​សូម​សំណូមពរ​រួមទាំង​អង្វរករ​ដល់​តុលា​លើកលែងទោស​គាត់​បាន​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme