ក្តៅៗ! ព្រះ​តេជគុណ ឡុង ចន្ថា ប្រតិកម្ម​តប ម៉េង កែវពេជ្ជតា

ភ្នំពេញ​ ៖​ បន្ទាប់ពី​មានការ​ចុះផ្សាយ​ជុំវិញ​ករណី​កំពូល​តារាចម្រៀង​អ្នកនាង​ម៉េង កែវពេជ្ជតា បង្ហាញ​អារម្មណ៍​ហួសចិត្ត​ ក្រោយ​បាន​ទស្សនា​វីដេអូ​មួយ​ ដែល​បង្ហាញ​ពី​ព្រះ​តេជគុណ ឡុង ចិ​ន្ថា មាន​សង្ឃដីកា​អន់ចិត្ត​ដែល​ត្រូវ​បាន​គេ​ប្រគេន​លុយ​តិច​អំឡុង​ពេល​ទេសនា​នោះ ​ភ្លាមៗ​នេះ​ ក៏មាន​ប្រតិកម្ម​ឆ្លើយតប​ពី​ព្រះ​តេជគុណ ឡុង ចន្ថា វិញ​ផងដែរ។

យោងតាម​Page Facebook​របស់​ព្រះ​តេជគុណ ឡុង ចន្ថា បាន​សរសេរ​ឆ្លើយតប​បែបនេះ​ថា «បើ​ពិត​ដូច​អ្វីដែល​មាន​គេ​បង្ហោះ​ចឹ​ង​មែន​ ឡុង ចន្ថា​កំដរ​តាម​សប្បាយ។ ចែករំលែក​ឲ្យ​អ្នកនាង​បានឃើញ​ផង ឡុង ចន្ថា​ មិន​ទាន់​បាន​ស្តាប់​ទេ​ ចាំ​ស្តាប់​ឲ្យ​ច្បាស់​ចាំ​ព្រលះ​ឲ្យ​ជ្រះ​ក្អែល​ម្តង»។

សូមបញ្ជាក់ថា​ កាលពី​ម្សិលមិញ​ ​ ​តារាចម្រៀង​អ្នកនាង​ម៉េង កែវពេជ្ជតា បង្ហោះ​ភ្ជាប់​នឹង​ឃ្លី​វីដេអូ​មួយ​របស់​ព្រះ​តេជគុណ ឡុង ចន្ថា ដោយ​សរសេរ​ថា​ «ការពិត​មិន​ចង់​Share នាំ​ចង្អៀត​ទេ តែ​ក្នុងនាម​ជា​ខ្មែរ​កាន់សាសនា​ព្រះពុទ្ធ​ថែមទាំង​គោរព​ស្ម័គ្រស្មោះ​អស់ពី​ចិត្ត​ពិតជា​មិន​សប្បាយចិត្ត​ទេ​នៅពេលដែល​ឧស្សាហ៍​ឃើញ​គេ​យក​ស្បង់​ចីវរ​ដែល​គ្រប់គ្នា​មិន​ថា​ចាស់​ក្មេង​ឬ​ឋានៈ​ប៉ុណ្ណា​តែង​លត់​ជង្គង់​ក្រាប​សំពះ​ដល់​ធរណី​មក​ស្រោប​ពី​ក្រៅ​ខ្លួន​បុគ្គល​អ​សីល​បែបនេះ​ជា​ហូរហែ តែ​គ្មាន​ឃើញ​វិធានការណ៍​ណាមួយ​មក​ទប់ស្កាត់ និង​លុបបំបាត់​បាន​សោះ ?»។

តារាចម្រៀង​ចាស់វស្សា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្តថា «​ផ្ទុយទៅវិញ​បែរជា​កើតមាន​ប្លែកៗ​ដូច​ករណីនេះ​…​តើ​មកពី​ច្បាប់​ធូរ​លុង​ពេក ឬ​មកពី​អ្នក​កាន់​ច្បាប់​មិន​ច្បាស់លាស់​? ខ្ញុំ​មាន​យោបល់​នេះ​គឺ​ដើម្បី​ទាំងអស់គ្នា និង ការពារ​សាសនាព្រះពុទ្ធ​ដែលជា​សាសនា​រដ្ឋ​ប៉ុណ្ណោះ​គ្មាន​បំណង​អវិជ្ជមាន​ណាមួយ​ទេ តែបើ​ជន​ណា​ហ៊ាន​យកសម្តី​ខ្ញុំ​នេះ​ទៅ​កាឡៃ​សាច់រឿង​ក្នុងន័យ​អាក្រក់​ដូច​កាល​រឿង​លុយ​ខ្មែរ​ទៀត គឺ​ជន​នោះ​ជា​ជន​បំផ្លាញ​ជាតិ»៕






Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme