រឿង​ធំ​ហើយ!​ កូនស្រី​លោក​បណ្ឌិត ស៊ុយ សារ៉េត ដាក់ពាក្យ​បណ្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​១២០០​លាន​រៀល​ពី​ក្រុម​ជនបង្ក

ភ្នំពេញ ​៖ ​កញ្ញា សារ៉េត សុ​ផា​ធិ​តា​ពេជ្រ អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់លោក​បណ្ឌិត ស៊ុយ សារ៉េត បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ឪពុក​របស់ខ្លួន​ដែល​ត្រូវបាន​មនុស្ស​មួយក្រុម​ព្រួt​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្ទើរ​ស្លាប់។

ផ្អែក​តាម​ពាក្យបណ្តឹង​របស់​កូនស្រី​លោក​បណ្ឌិត ស៊ុយ សារ៉េត ដែល​ធ្វើឡើង​តាមរយៈ​លោក មេធាវី ឈី សម្បត្តិ បានលើកឡើង​ ដោយ​ការ​ទាមទារ​ស្នើ​​ឲ្យ​សមត្ថកិច្ច​មេត្តា​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនបង្ក​ដែល​បាន​ប្រព្រឹត្ត​អំពើ​​ហិង្សា​វាយកម្ទេច​រថយន្ ត​និង​ប្រើ​ដំ​ថ្ម​រួមជាមួយ​មួក​ការពារ​សុវត្ថិភាព​វាយ​មកលើ​បណ្ឌិត ស៊ុយ សារ៉េត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ហូត​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម។ មិនតែប៉ុណ្ណោះ​ក្នុង​បណ្តឹង​នេះ​ក៏បាន​ធ្វើ​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្តជា​ទឹក​ប្រាប់​ចំនួន​១២០០​លាន​រៀល​ពី​ក្រុម​បង្ក​ទាំងនោះ។

សូមបញ្ជាក់ថា ​លោក​បណ្ឌិត​ស៊ុយ សារ៉េត សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតនៅ​ម្តុំ​វត្ត​ទួល​ខណ្ឌឫស្សីកែវ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ ឆ្នាំ​២០១៨ និង ត្រូវបាន​ប្រជាពលរដ្ឋ​រួមទាំង​ក្រុម​អ្នករត់ម៉ូតូឌុប​ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​នោះ ​បច្ចុប្បន្ន​កំពុងតែ​សម្រាក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។

ប្រភពពី​កន្លែងកើតហេតុ​បាន​និយាយថា ដំបូង​រថយន្ត​បង្ក​របស់លោក​បណ្ឌិត​ស៊ុយ សារ៉េត បាន​បើក​បុក​មនុស្ស​នៅ​ម្តុំ​វត្ត​ទួល តែ​ភ្លាមៗ​នោះ បាន​បន្ត​បើក​រត់គេច​តាមផ្លូវ​រហូតដល់​ម្តុំ​ផ្សារ​ធំថ្មី រួចមក​ក៏​បន្ត​បើក​រត់គេច​តាមផ្លូវ​ម្តុំ​ផ្សារ​ដេប៉ូ ហើយក៏​បាន​បុក​រះ​ប្រជាពលរដ្ឋ​តាមផ្លូវ​ជា​បន្តទៀត​។ ខណៈនោះ​លោក​មិន​ឈប់​ក៏​បន្តទៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ដោយមាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ប្រដេញ​ប្រមាណ​២០០​គ្រឿង៕

 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme