តោះ​ស្តាប់​ពលករ​ខ្មែរ​នៅ​កូរ៉េ​ រ៉េ​ប​ម៉ា​ឆ្ងាញ់​ បាញ់​ចុកៗ​ទៅ​លើ​ស្ទាវ​ស្រីៗ​បែក​ស្លុយ

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​មានការ​ចែករំលែក​បង្ហាញ​អំពី​ឃ្លី​ប​វីដេអូ​នៃ​ការ​រ៉េ​ប​បទ​ចម្រៀង​របស់​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​​ ​ម្នាក់​ពាក់ព័ន្ធ​ការរិះគន់ ​និង​រៀបរាប់​ពី​សម័យ​នារី​បែក​ស្លុយ​ចូលចិត្ត​ស្លៀកពាក់​ខើច​ខ្លី​​បញ្ចេញ​សាច់​ខ្ចី​និង​ស្លៀក​ខោ​រហែក។

តាមរយៈ​វីដេអូ​រ៉េ​ប​នេះ​ដែរ​កំពុង​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍ ​និង​គាំទ្រ​ពលករ​ខ្មែរ​ម្នាក់​នោះ​ ដែលមាន​គំនិត​សរសេរ​ និង​បាន​បញ្ចូល​ការ​រ៉េ​ប​បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​អាច​ធ្វើ​ឲ្យ​ចាក់​ដោត និង​បាញ់​ចំ​បេះដូង​របស់​យុវវ័យ​នាពេល​បច្ចុប្បន្ន ​ដែល​កំពុងមាន​ទំនោរ​ភ្លើតភ្លើន​លក្ខណៈ​បែក​ស្លុយ។

ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​បង្ហោះ​គាំទ្រ​ថា «​វីដេអូ​មួយ​នេះ​វា​យូរ​ណាស់​ហើយ ​ប៉ុន្តែ​វា​មានន័យ​បាញ់​ចុកៗ​ហ្មង វា​ចំ​កណ្ដាល​មុខ​ណាស់​ប៉ិ​អើយ វា​ត្រូវ​ចំពោះ​ក្មេងៗ​ឥឡូវ​(​បែក​ស្លុយ​)​មែន​ជួយ​Share​បទ​នេះ​អោយ idol ណា​ដែល​ស្លុយៗ​បាន​មើល​ផង​កុំ​អោយ​ដូច​បទ​នឹង​ពេក»។

មាន​មហាជន​ជាច្រើន​ក្រោយពេល​បាន​ស្តាប់​ការ​រ៉េ​ប​នេះ​ បានបង្ហាញ​ការគាំទ្រ​ និង​ការបញ្ចេញមតិ​ស្រដៀងៗ​គ្នា​អំពី​ទិដ្ឋភាព​យុវវ័យ​បច្ចុប្បន្ន​ពាក់ព័ន្ធ​ករណី​បែក​ស្លុយ​នេះ។ ចំណែក​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​សរសេរ​និង​Share​បញ្ចេញមតិ​ចំពោះ​រឿង​នេះ​ផងដែរ៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme