ស្នេហ៍​ខុស​ជំនាន់​! កំលោះ​-​ក្រមុំ​មួយ​គូ​នេះ​កំពុង​ធ្វើឲ្យ​កក្រើក​បណ្ដាញ​សង្គម

ភ្នំពេញ ​៖​ រូបភាព​នៃ​ពិធី​មង្គលការ​របស់​កូន​កំលោះ​​-​ក្រមុំ​មួយ​គូ​​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ពេល​នេះ​កំពុង​ក្លាយ​ជា​រឿង​ដ៏​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយ​បាន​បន្ត​ការ​ចែករំលែក​ និង​បញ្ជូន​ឲ្យ​គ្នា​ទៅវិញទៅមក​ជាមួយ​ការ​បញ្ចេញមតិ​ជាច្រើន​ផ្សេងៗ​គ្នា។

បើ​សង្កេត​តាមរយៈ​រូបភាព​ជាច្រើន ​ដែល​ត្រូវ​បាន​ទម្លាយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្នេហា​មិន​ប្រកាន់​វ័យ ​ឬ​ពណ៌​សម្បុរ វណ្ណៈ​មាន​ក្រ ​ពី​សំណាក់​នារី​រូប​ស្រស់​ជាមួយ​បុរស​វ័យ​ចំណាស់​មាន​សក់ស​នេះ​ដែរ​បានធ្វើ​ឲ្យ​មហាជន​គ្រប់​ស្រទាប់​វ័យ​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា។ មិនតែប៉ុណ្ណោះ​ស្នេហា​នេះ​ក៏ត្រូវ​បានការ​ជូនពរ​ជ័យ​និង​លើកសរសើរ​ពី​មជ្ឈដ្ឋាន​ទូទៅ​ផងដែរ។

បើតាម​ប្រភព​ជាច្រើន​បាន​និយាយ​ថា នេះ​ជា​មង្គល​ការពិត ​ដែល​កើតឡើង​រវាង​ស្នេហា​របស់​នារី​ជា​កូនក្រមុំ​មានឈ្មោះ​ថា Chanthy​ដែលមាន​អាជីព​គ្រូបង្រៀន​និង​កូន​កំលោះ​មានឈ្មោះ សួស សុ​ខៈ ដែល​បច្ចុប្បន្ន​មាន​អាជីព​ជា​អ្នកបើកបរ​។​ម្យ៉ាងទៀត​ពិធីមង្គលការ​នេះ​គឺ​ពុំ​មែន​កើតមាន​នៅ​បរទេស​នោះឡើយ ​ពោលគឺ​នៅ​ស្រុក​ខ្មែរ​តែម្តង។

ប្រភព​បាន​និយាយទៀតថា​ តាម​ការពិត​កូន​កំលោះ​រូបនេះ ​ពុំ​មែនមាន​វ័យចាស់​ជ្រុល​ដូច​ការ​យល់ឃើញ​របស់​មហាជន​មួយចំនួន​ឡើយ ​គឺ​គាត់​មាន​សក់ស្កូវ​នេះ​ ដោយសារ​បញ្ហា​សុខភាព​ប៉ុណ្ណោះ។ គាត់​ស្កូវ​មុន​អាយុ​ទេ​គឺ​មិន​ចាស់​ប៉ុន្មាន​ឡើយ​ ហើយក៏​មិនមែន​អ្នកមាន​ដែរ​ ព្រោះ​គាត់​មាន​អាជីព​ជា​អ្នកបើកបរ​ ប៉ុន្តែ​នេះ​ជា​សំណាង​របស់​គាត់​ ដែល​ជួប​ស្នេហា​ពិត។

ដោយឡែក​ក៏​មាន​ប្រភព​ខ្លះ​ទៀត​បាន​សរសេរ​ដែរ​ថា ​ខ្ញុំ​គិត​ថា​ នាង​គិត​ត្រូវ​ព្រោះ​៩០​ភាគរយ​នៃ​មនុស្ស​ចាស់​គឺ​ចាស់ចិត្ត​ចាស់​គំនិត​អាច​ថែរក្សា​ថ្នាក់ថ្នម​នាង​ទាំង​កាយ​ទាំង​វាចា ​និង ទាំង​ចិត្ត ជាជាង​ទៅ​យក​អា​ស្ទាវ​សម័យនេះ​ ដែល​ភាគច្រើន​មាន​ខ្លះ​ជា​ភឿន​បង​តូច​បងធំ​ញៀន​ស្រា​ញៀន​ល្បែង​មាន​ស្រី​មិន​ខ្ចី​ខ្វល់​ពី​នាង​…។

អាស្រ័យ​ហេតុ​ដូច្នោះ​ហើយ​សូម​អា​ស្ទាវ​ ដែល​ខ្ញុំ​និយាយ​ត្រូវ​ចំណុច​ទាំងអស់​ខាង​លើ​នេះ ​កុំ​ខឹង​នឹង​សម្ដី​ពិត​របស់ខ្ញុំ ហើយក៏​កុំ​បញ្ចេញមតិ​បែប​ជា​លក្ខណៈ​ច្រណែន​និន្ទា​គាត់​អី​ល្អ​ជាង។ ទន្ទឹមគ្នានេះ​ក៏មាន​ម្ចាស់​Account Facebook ក្មេងស្រី​ម្នាក់ទៀត​បាន​សរសេរ​បញ្ជាក់​ដែរ​ថា ​ជូនពរ​អ្នក​គ្រូ​អោយមាន​សុភមង្គល Chanthy អ្នក​គ្រូជា​មនុស្ស​រួសរាយ​ណាស់ តែ​និស្ស័យ​មនុស្ស​មិន​ដូចគ្នា​ទេ។

សូម​បញ្ជាក់​ថា តាមរយៈ​រូបភាព​ស្នេហា​ស្មោះស្ម័គ្រ​រហូត​ឈានដល់​ម​ង្គ​ការ​ក្រាប​ក្បាល​ដល់​កន្ទេល​របស់​កូន​កលំ​-​ក្រមុំ​មួយគូ​ខាង​លើ​នេះ​កំពុង​ក្លាយ​ជា​រឿង​ចាប់អារម្មណ៍​ខ្លាំង។ ប៉ុន្តែ​គិត​មកទល់ពេលនេះ​ពុំទាន់​ត្រូវបាន​ប្រភព​មួយ​ណា​បញ្ជាក់​ទេ​កើតមានឡើង​ក្នុង​ទឹកដី​ខេត្ត​នោះ​ឡើយ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme