ដើរ​លេង​សង្ក្រាន្ត​ខេត្ត​សៀមរាប ​សូម​ប្រយ័ត្ន​ផង​ មុខ​សញ្ញា​ចោរ​ឆក់ ​និង​លូក​ហោប៉ៅ​ ត្រូវ​បាន​សមត្ថកិច្ច​ទម្លាយ​ និង​ប្រកាស​លេខ​ទូរស័ព្ទ​ទាក់ទង

សៀមរាប​ ៖​ ដើម្បី​រក្សា​ បាន​នូវ​សុវត្ថិភាព ​និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សំណាក់​បងប្អូន ​ដែល​ត្រៀម​ដំណើរ​កម្សាន្ត​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប​អង្គរ​នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃ​ខាងមុខនេះ ​សមត្ថកិច្ច​បាន​ប្រកាស​អំពាវនាវ ​និង​បង្ហាញ​នូវ​មុខសញ្ញា​ក្រុម​ចោរ​ឆក់​ដៃ​ឆៅ​ និង​លូក​ហោប៉ៅ​ក្នុង​គោលបំណង​ឲ្យ​សាធារណៈ​បាន​ស្គាល់​ហើយ​ប្រុងប្រយ័ត្ន។

ជាមួយគ្នា​​​នៃ​ការ​ទម្លាយ​ពី​ក្រុម​សញ្ញា​ចោរ​ឆក់​នេះ, ប៉ូលិស​ខេត្ត​សៀមរាប ​ក៏បាន​ប្រកាស​បង្ហាញ​នូវ​លេខ​ទូរស័ព្ទ​ពិសេស​៦​ខ្សែ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​មុខសញ្ញា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ករណី​ចោរលួច ឆក់ ដាក់​ថ្នាំ​សណ្តំ ឬ​ករណី​ផ្សេងៗ​ទៀត ដែល​អាច​កើតមានឡើង។

ចំពោះ​លេខ​ទូរស័ព្ទ​ទាំង​៦​ខ្សែ ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ទំនាក់ទំនង​ទៅ​កាន់​នគរបាល​ព្រហ្មទណ្ឌ​តាមរយៈ​លេខ​ទូរស័ព្ទ​ចំនួន​៦​ខ្សែ​រួមមាន ​៖​ 117, 740, 741,742,743 និង​744។ នេះ​ជា​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រៀម​ដំណើរ​ទៅ​កម្សាន្ត​សប្បាយ​នា​ឱកាស​រដូវ​ចូល​ឆ្នាំ​ទៅ​ខេត្ត​សៀមរាប។

សូមបញ្ជាក់ថា ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​គឺមាន​រយៈពេល​៣​ថ្ងៃ​ដែល​គិត​ចាប់ពី​ថ្ងៃទី​១៤ ,១៥ ,១៦ ខែមេសា ឆ្នាំ​២០១៨​នេះ​។​ តាមរយៈ​នេះដែរ​គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ក្រុម​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាំគ្នា​ត្រៀមខ្លួន​និង​តុបតែង​ល្អ​សម្អាតផ្ទះ​នីមួយៗ​ដើម្បី​ស្វាគមន៍ ​និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង​ដែរ។

ជា​ការ​ពិត​ណាស់​គិត​មកទល់​ថ្ងៃ​ទី​១២ ខែ​មេសា នេះ​គេ​កត់​សម្គាល់​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ បាន​កំពុងតែ​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កំណើត​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ បងប្អូន ញាតិមិត្ត។ចំណែក​ឯ​បងប្អូន​ខ្លះ​ទៀត​ក៏បាន​ត្រៀម​ដំណើរ​កម្សាន្ត​តាមរយៈ​រមណីយដ្ឋាន​នានា​ដោយ​ខ្លះ​ទៀត​ក៏​កំពុង​ចេញទៅ​លេង​កន្លែង​ផ្សេងៗ​គ្នា​ ដែល​ជា​ទីកន្លែង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ផង​ដែរ។

គេហទំព័រ​Kh Stars ក៏​សូម​ជូនពរ​ និង​បួងសួង​​ឲ្យ​ដំណើរ​កម្សាន្ត​របស់​បងប្អូន​ទាំង​ជួប​តែ​សុវត្ថិភាព​និង​ជ័យជម្នះ​គ្រប់ពេលវេលា។ សូម​បងប្អូន​ខ្មែរ​ទាំងអស់​បើកបរ​ដោយ​សុវត្ថិភាព​និង​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme