ព្រឺរោម​ខ្ញាក​ៗ! ស្រី​ស្អាត​រូប​នេះ​និយាយ​បក់ៗ​មាត់​ពី​……, ដេ​ន​នី ក្វាន់ ប្រតិកម្ម​ថា​អត់​ចេះ​ខ្មាស​គេ​អង្គុយ​ទះ​អ៊ូ​ក​ណូ​ក​កណ្តាល​វាល

ភ្នំពេញ ​៖ ​ក្រោយពេល​មានប្រតិកម្ម​រិះគន់​មួយចំនួន​លើ​ស្រី​ស្អាត​ម្ចាស់​Account​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ ដែល​បានធ្វើ​ការប្រមាថ​និង​តិះដៀល​លើ​បុគ្គល ​ដែល​ជា​ពលករ​ចំណាកស្រុក​ស៊ីឈ្នួល​គេ​នៅ​ក្រៅ​ប្រទេស​នោះ​ ភ្លាមៗ​នេះ​ដែរ​សាមីខ្លួន​ ដែល​ជា​ម្ចាស់​Account Facebook ឈ្មោះ ព្រះ​នាង​តូច បាន​Live វីដេអូ និយាយ​ឆ្លើយតប​ចំពោះ​ការរិះគន់​មក​លើ​ខ្លួន​ធ្ងន់​ៗ​តែ​ម្តង។

នារី​ម្ចាស់​Account Facebook ឈ្មោះ ព្រះ​នាង​តូច បាន​និយាយ​ថា ​អញ​សួរ​ច្រណែន​មែន? សួរ​បុប្ផា​គន្ធ អញ​ទិញ​គ្រឿង​ម្ដង​ប៉ុន្មាន​ម៉ឺន​ដុល្លារ គេ​មាន​ឲ្យ​អញ​ជំពាក់​ឬ​បង់​រំលស់​ទេ​?​សួរ​ទៅ ផ្ទះ​អញ​ទិញ​​កន្លះ​លាន​ដុល្លារ​ជាង ​ហើយ​ជិះ​ឡាន​លុច​ស៊ី​ស​៥៧០​ឆ្នាំ​២០១៨​។ ​ពួកគេ​មី​អស់​សំផឹង​ហ្នឹង​ បាន​ស្មើ​​​អញ​អត់​ បាន​មក​ជេរ​អញ​មី​សំផឹង​ហ្នឹង។

អញ​សំផឹង​ងាប់​ហើយ​…..(​អាវុធ​សំខាន់​ដែល​ម្តាយ​ចែក​ឲ្យ​) អើយ​ថ្លៃ​ម្ល៉េះ​…..​ល្អ​ម្ល៉េះ​….​ហ៊ឺ !​អើយ​មី​…….​សំណាង​អី​ក៏​សំណាង​ម្ល៉េះ​ហង មែន​ណា។

ដោយឡែក​ក្រោយពេល​ឃើញបែបនេះ​ ក៏​ស្រាប់តែ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​ចេញមុខ​ប្រតិកម្ម​ថា ​នេះហើយ​​ចរិត​អ្នកមាន​ជាន់​ថ្ មី​បើ​ខ្លួនឯង​មាន​មាន​តែឯង​ទៅ​ចាំបាច់​អី​ត្រូវ​មើលងាយ​អ្នកដទៃ​ទោះ​គេ​ក្រ​ធ្វើ​កញ្ជះ​គេ​ក៏​មិនបាន​ទៅសុំ​បាយ​នាង​ឯង​ស៊ី​ដែរ​គេ​ក្រ​តែ​ច​រិ​ត​គឺ​ថ្លៃ​ជាង​នាង​អែង​ឆ្ងាយ​ណាស់​ធ្វើជា​មនុស្ស​កុំ​មើលងាយ​មនុស្ស ថ្ងៃនេះ​នាង​ឯង​មានតែ​ថ្ងៃមុខ​មិន​ប្រាកដ​ទេ​នាង​អើយ​អ្នកមាន​ស្ទើរ​មាន​បែបនេះហើយ​… ។​

តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ លើកឡើង​ទៀតថា ​បើ​គេ​អ្នកមាន​ចំ​ហ្មង​គឺ​មិន​មក​អង្គុយ​ទះ​អ៊ូ​ក​ណូ​ក​កណ្តាល​វា​ចេះ​ទេ​។​ នាង​អើយ​នាង​សុំ​សួរ​មួយ​តម្លៃ​មនុស្ស​ស្ថិត​ត្រង់​មាន​ក្រ​នឹង​មែន​?​និយាយ​ត្រង់​ខ្ញុំ​មើល​ហើយ​ខ្មាស​គេ​ជំនួស ជួយ​Share​អោយ​គេ​ស្គាល់មុខ​អ្នកមាន​ជាន់​ថ្មី​នេះ​ផង។

សូមបញ្ជាក់ថា ​មុននេះ​ម្ចាស់​Account Facebook ឈ្មោះ ព្រះ​នាង​តូច រូបនេះ​ក៏បាន​ចេញ​សារ​រិះគន់​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​ទៅធ្វើ​ការ​ស្រុក​គេ​ដែរ​ថា​ អា​ប្អូនឯង​ទៅធ្វើ​កញ្ជះ​គេ​បាន​មួយខែ​ប៉ុន្មាន​នៅ​ស្រុក​គេ​ហ្នឹង​បើ​បាន​តែមួយ​ស៊ី​ទេ អា​ប្អូនឯង​មក​ជូត​ស្បែកជើង​ឲ្យ​បង​មក​ណា​អាប្អូន​។​

ប្រភព​នេះ​បាន​បន្តថា​ គិត​ទៅ​អា​ប្អូនឯង​ហ្នឹង​សរសេរ​អត់​មើលខ្លួន​អា​ប្អូនឯង​ទេ​អាប្អូន អាណិត​ប្រពន្ធ​កូន​អា​ប្អូនឯង​ណាស់​ដែល​បាន​ប្តី បាន​ឪពុក​ប្រភេទ​ច​រិ​ត​ចឹង​នោះ​។​ចឹ​ង​បង​សុំ​ប្រាប់​ថាបើ​ធ្វើ​កញ្ជះ​ស្រុក​គេ​ចិញ្ចឹម​កូន​ប្រពន្ធ​អា​ប្អូនឯង​មិន​រស់​ទេ អាចមក​ជូត​ស្បែង​ជើង​បង​បាន​ណា​អាប្អូន​ឬ​មក​ជូត​ឡាន​ឲ្យ​បង​បាន​ណា​អា​ប្រុស​ច​រិ​ត​ស្រី​ដូច​ប្អូនឯង​បង​ចូលចិត្ត​ណាស់​អាប្អូន៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme