អាណោចអាធ័ម​ណាស់!​ ទារក​អាយុ​១​ខែ​ស្លាប់​ក្រោម​កាំ​ម៉ូតូ​ ព្រោះតែ​ការ​ធ្វេសប្រហែស

ព្រៃវែង​ ៖ ​ទារក​អាយុ​ទើបតែ​១​ខែ ​ម្នាក់​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​នៅ​ក្នុង​កាំ​ម៉ូតូ​ព្រោះតែ​ម្តាយ​ឪពុក​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ បណ្តាល​ឲ្យ​កន្សែង​ ដែល​គ្របដណ្តប់​លើ​ទារក​រូបនេះ​ធ្លាក់​ចូក​ទៅ​រុំ​ជាមួយនឹង​កាំ​ម៉ូតូ​ទាញ​ទម្លាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៨​ ស្ថិតនៅ​ចំណុច​ភូមិ​ឆ្អឹងជំនី​ ឃុំ​កញ្ជ្រៀច​ ស្រុក​កញ្ជ្រៀច​ ខេត្ត​ព្រៃវែង​(​លើផ្លូវ​ក្រាល​កៅស៊ូ)។ ទារក​រងគ្រោះ​មានឈ្មោះ អេង ម៉េង​ហ៊ួ ភេទ​ប្រុស​អាយុ​១​ខែ​កន្លះ​ចំណែក​ឪពុក​ឈ្មោះ អូន អេង អាយុ​២៩​ឆ្នាំ​និង​ម្តាយ​ឈ្មោះ ម៉េង នាត អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ច្រក​ច្រប​ក់​ ឃុំ​ជប់​ស្រុ​ត្បូង ឃ្មុំ​ខេត្ត​ត្បូងឃ្មុំ។

តាមរយៈ​ហេតុការណ៍​នេះ​ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្តែង​ក្តី​អាណិតអាសូរ​ និង​អំពាវនាវ​ឲ្យ​ម្តាយ​គ្រប់រូប​ត្រូវតែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ព្រោះថា​នេះ​អាច​ជា ​ករណី​ដែល​ជា​មេរៀន​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​គំរូ​ដល់​អ្នក​ដទៃ។

ទន្ទឹមគ្នា​នេះ​ដែរ​ ក៏មាន​ការ​លើកឡើង​ពី​ប្រជាពលរដ្ឋ​ថា ធ្វើជា​ឪពុក​ម្តាយ​រកស៊ី​ក្រ​មាន​ ក៏​ដោយ​សារ​កូន​តស៊ូ​ដើម្បី​កូន​ត ពូជពង្សវង្សត្រកូល​ តែ​ទីបំផុត​ពន្លក​មួយ​នេះ ​ត្រូវ​មច្ចុរាជ​ផ្តាច់​យក​ជីវិត​មួយ​រំពេច​គ្រប់យ៉ាង​ត្រូវ​រលាយ​សូន្យ​បន្សល់​ទុក​វិប្បដិសារី​​អស់​មួយជីវិត។ តើ​នេះ​ជា​កំហុស​នរណា ?៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme