ក្រោម​មេឃ​តែមួយ​ តែ​វាសនា​មិន​ដូចគ្នា​ទេ! បុរស​អនាថា​ម្នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ ក្រោយ​មាន​ការ​ខ្នះខ្នែង​ពី​យុវជន តាំង គឹ​ន​ឡេង

ភ្នំពេញ ​៖ ​ដូចដែល​មហាជន​បានដឹង​ស្រាប់​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​ បាន​ផ្ទុះ​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​មួយ​ក្រោយ​ពេលដែល​ម្ចាស់​Account Facebook ឈ្មោះ តាំង គឹម​ឡេង ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​បង្ហាញ​ពី​ទិដ្ឋភាព​របស់​បុរស​ជនអនាថា​ម្នាក់​ ដែល​ផ្ញើ​វាសនា​នៅលើ​ចិញ្ចើមផ្លូវ​ជាមួយ​របួស​សុសសាច់​រស់​ត្រដរ​ចាំ​ថ្ងៃ​ស្លាប់។ ប៉ុន្តែ​ក្រោយ​កិច្ច​អន្តរាគមន៍​ ពេលនេះ​បុរស​រូប​នេះ​ត្រូវ​បាន​ជួយសង្គ្រោះ​ជីវិត​ហើយ។

បើ​តាម​​​តា​ឲ្យ​ដឹង​ពី​ប្អូនប្រុស តាំង គឹម​ឡេង កាលពី​ថ្មីៗ​កន្លងមក​បាន​និយាយ​ថា​ បុរស​ជា​ជនអនាថា​រូប​នេះ ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ចំណុច​ទឹកដី​ច្បារ​អំពៅ​ ដែល​មាន​សភាព​​ស្គមស្គាំង​ ដេក​អត់បាយ រស់​ត្រដរ​ខ្យល់​ក្រោម​ពន្លឺ​ថ្ងៃ ហាលភ្លៀង​សន្សើម។ ម្យ៉ាង​ទៀត​ ​ជន​រូប​នេះ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​រស់​ពិបាក​ជាង​ស្លាប់​ទៅទៀត​ ពោល​គឺ​ចំណុច​រាង​កាយ​ ​សុទ្ធតែ​ស្នាម​ដំបៅ​ និង​របួស​ចំណែក​ ឯ​ដៃ​ម្ខាង​មាន​របួស​រលួយ​ស្ទើរតែ​ពិការ​ទៅ​ហើយ។

សង្កេតឃើញ​ពី​កន្លែង​កើតហេតុ​គឺ​សភាព​ជនអនាថា​រូប​នេះ​ស្ទើរតែ​លែង​មើល​មិន​យល់​ទៅ​ហើយ។មិនតែប៉ុណ្ណោះ​នៅ​ជុំវិញ​ខ្លួន ​មាន​ធុំក្លិន​ស្លុយ ​និង​មាន​រុយរោម​ព័ន្ធ​ជុំវិញ​ខ្លួន​ធ្វើជា​បរិវារ​បឺត​​ខ្ទុះ​ឈាម​ដ៏​ស្អុយ​ស្ទើរ​គ្មាន​អ្នកណា​ហ៊ាន​ចូល​ជិត​ឡើយ។ ប៉ុន្តែ​ដោយមាន​ការ​ស្វះស្វែង​ពី​សំណាក់​លោក តាំង គឹម​ឡេង តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ និង​អំពាវនាវ​នោះ​ជន​រូបនេះ​ក៏ត្រូវ​បាន​ជួយសង្គ្រោះ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខណ្ឌមានជ័យ។

យ៉ាងណាមិញ​ក្រោយពី​សកម្មភាព​នៃ​ការ​ជួយ​សង្គ្រោះ​នេះ​ទំនង​មានការ​រិះគន់​ឬមួយ​មតិ​លើកឡើង​ពី​ជន​មួយ​ចំនួន​ចំពោះ​ករណី​នេះ​ ទើប​ធ្វើ​ឲ្យ​ប្អូនប្រុស តាំង គឹម​ឡេង មិន​សប្បាយ​ចិត្ត​ ហើយ​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ទៅវិញ​ថា​ ប្លុក​ខ្ញុំ​ចោល​ចុះ ​បើសិនជា​បងៗ​មិន​គាំទ្រ​ ព្រោះ​ខ្ញុំ​ធុញ​បន្តិច​ហើយ ​ដែល​ផុស​តែ​ការ​ជួយ​ជនក្រីក្រ។

ភ្ជាប់​ជាមួយគ្នា​នៃ​ការលើកឡើង​ខាងលើនេះ​ ក៏មាន​មតិ​ខ្លះ​បាន​គាំទ្រ​ថា បើ​អ្នក​មិន​គាំទ្រ​ការងារ​របស់​ប្អូន​សូមអ្នក​កុំមក​រារាំង​អី​ខ្ញុំ​សូម​អង្វរ អានិត​បងប្អូន​ក្រីក្រ​គ្មាន​អ្វី​ពឹង​អី​ណា​តើ​អ្នក​មិន​អាណិត​បងប្អូន​ក្រោម​មេឃ​តែមួយ​ ឬ​សុំ​ទៅ​ចុះ​សុំ ​បែរ​មក​គាំទ្រ​វិញ​ បើ​អាណិត​អ្នក​ក្រក្រី​គ្មាន​អ្វី​នឹង​ពឹង​នោះ ​មានតែ​ជួយ​ស៊ែរ​បាន​ត្រូវ​។​មានតែ​ពួក​មនុស្ស​អាត្មានិយម​ប៉ុណ្ណោះ​ដែល​មិន​ចូលចិត្ត​អំពើ​ល្អ​….​។​ប្អូន​និយាយ​ទាំង​ដឹងថា ​ខ្លួនឯង​ធ្វើ​ត្រូវ​…​ផុស​ទៅ​តើ​អ្នកណា​ដែរ​គេ​ថា​អី​?​ខ្ញុំ​ចូលចិត្ត​​​ទង្វើ​បែបនេះ តែ​ខ្ញុំ​អត់​យល់​អ្វីដែល​ប្អូន​សរសេរ៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme