ដេ​ន​នី​ក្វាន់ ទៅលេង​ស្រុកកំណើត ឆ្លៀត​យក​អំណោយ​ជូន​ជន​ក្រីក្រ​នៅ​ទីនោះ

តារា​សម្ដែង ដែល​ធ្លាប់​រង​ការរិះគន់​រឿង​ស្លៀកពាក់​ស៊ី​ច​ស៊ី​សម្ញែង​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​កញ្ញា ដេ​ន​នី​ក្វាន់ នា​កាស​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ នាង​បាន​ទៅលេង​ស្រុកកំណើត​នៅ​ឯ​ខេត្ត​ព្រះវិហារ ហើយ​ឆ្លៀត​នាំ​យក​អំណោយ និង​ថវិកា​បន្តិចបន្តួច​ចែក​ជូន​ជនរងគ្រោះ​នៅ​ទីនោះ​ផង​ដែរ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ចែក​អំណោយ​ជូន​ជន​ក្រីក្រ តារា​សម្ដែង​ល្បីឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​រូប​នេះ បាន​សរសេរ​ថា «​ថ្ងៃ​ម្សិលមិញ​នេះ ជា​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​បងប្អូន​ខ្មែរ​យើង​គ្រប់គ្នា​មក​ជួប​ជុំ​គ្រួសារ​នៅ​ស្រុកកំណើត​យ៉ាង​សប្បាយរីករាយ នាង​ខ្ញុំ​ក៏​ដូចគ្នា គឺ​បាន​ត្រឡប់​មកលេង​ពុក​ម៉ែ​នៅ​ស្រុកកំណើត ឆ្លៀត​ពេល​ដែល​គ្រប់គ្នា​កំពុងតែ​សប្បាយ សម្រាប់​នាង​ខ្ញុំ​ផ្ទាល់​ក៏​មិនដែល​ភ្លេច​អ្នក​ដែល​កំពុងតែ​ជួប​ទុក្ខ​លំបាក​ដែរ។

កញ្ញា​ដេ​ន​នី​ក្វាន់ បាន​បន្ត​ដោយ​លើក​ហេតុផល​ថា ព្រោះ​មាន​អ្នក​ជិត​ផង​របង​ជាមួយគ្នា​គាត់​មិន​ត្រឹមតែ​ក្រខ្សត់​ទេ គឺ​ថែមទាំង​ធ្លាក់ខ្លួន​ឈឺ​ ហើយ​គ្មាន​លុយ​សម្រាប់​ទិញ​ថ្នាំ​ព្យាបាល​ទៀត ឮ​ដូច្នេះ​នាង​ខ្ញុំ​មិន​បង្អង់​ពេល​ឡើយ គឺ​ប្រញាប់​នាំ​យក​អំណោយ​បន្តិចបន្តួច និង​ថវិកា​៣០​ម៉ឺន​រៀល​ទៅ​ជូន​គាត់។ គ្រប់ពេល​គ្រប់​វេលា​គ្រប់​ទីកន្លែង​បេះដូង​មនុស្សធម៌​របស់​នាង​ខ្ញុំ គឺ​នៅ​ជាមួយ​នាង​ខ្ញុំ​ដេ​ន​នី​ក្វាន់​ជានិច្ច។

ជាមួយនឹង​សកម្មភាព​មនុស្សធម៌​របស់​នាង​នេះ ​បាន​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​នាក់ បាន​បង្ហាញ​ការ​គាំទ្រ និង​ជំរុញ​ឲ្យ​នាង​បន្ត​សកម្មភាព​បែបនេះ​តទៅទៀត ដោយ​ទម្លាក់​ចូល​នូវ​ទម្លាប់​ស្លៀក​ពាក់​បែប​ស៊ិ​ច​ស៊ី ហើយ​ប្ដូរ​មក​ធ្វើ​រឿង​ល្អៗ​ដូ​ចខាងលើ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme