បបួល​នាង​ដើរ​លេង​ បែរ​ជា​ចាប់​រំលោភ​បូក​រហូត​បាន​សម្រេច

កណ្ដាល ​៖​ នារី​មាន​សតិ​មិន​គ្រប់​ម្នាក់​ ត្រូវ​បាន​ជន​សង្ស័យ​២​នាក់​បងប្អូន​បង្កើត​បបួល​ដើរ​លេង ហើយ​ក៏​នាំ​ទៅ​កន្លែង​ស្ងាត់​ធ្វើ​សកម្មភាព​រំលោភ​ម្ដង​ម្នាក់​រហូត​បាន​សម្រេច។ ប៉ុន្តែ​១​ថ្ងៃ​ក្រោយ​មក​ជន​សង្ស័យ​ទាំង​២​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ផង​ដែរ​ ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។

ហេតុការណ៍​ចាប់​រំលោភ​នេះ បាន​កើត​ឡើង​ ​ កាលពី​ថ្ងៃ​ទី​១៣​ ខែ​មេសា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​២៣​ជាង​ នៅ​ចំណុច​ភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ជនរងគ្រោះ​មាន​​ឈ្មោះ ច ច ល ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ជន​ជាតិខ្មែរ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​ពោធិ​រ៉ា​ល់ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ ខេត្តកណ្តាល(​មាន​សតិ​មិន​គ្រប់)។ ចំណែក​ជនសង្ស័យ​មាន​គ្នា​០២​នាក់​(​បងប្អូន​បង្កើត​) ១-​ឈ្មោះ​រឿន ធូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ជាង​ថតរូប​ ២-​ឈ្មោះ​រឿន សម្បត្តិ​ហៅ​តាប់ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ ជាង​ថតរូប។ អ្នក​ទាំង​០២​នាក់​ មាន​ទីលំនៅ​ភូមិ​វាល​ថ្មី ឃុំ​ភ្នំ​បាត​ស្រុក​ពញាឮ ខេត្តកណ្តាល (​ឃាត់ខ្លួន)។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​​ ​​ជនរងគ្រោះ​ ដែល​មាន​សតិ​មិន​គ្រប់ ​ត្រូវ​បាន​ជនសង្ស័យ​ទាំង​០២​នាក់​​​ខាងលើ​និយាយ​បបួល​លួងលោម​​ឲ្យ​មក​មើល​គេ​លេង​ក្នុង​កម្មវិធី​សង្ក្រាន្ត​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ។ ពេលនោះ​ជន​រងគ្រោះ ​និង​ជនសង្ស័យ​ ក៏​បាន​នាំគ្នា​ដើរមក​ទិស​ខាងជើង​កាត់​តាម​កន្លែង​រោង​លក់ដូរ​ឡើង​តាមផ្លូវ​បេតុង​ទៅ​វត្ត​ធម្ម​កេរ្តិ៍ ហើយ​ដើរ​ចុះទៅ​ក្រោម​ដល់​កន្លែង​ស្ងាត់ ជនសង្ស័យ​ទាំង​០២​នាក់​ក៏បាន​ចាប់​ជនរងគ្រោះ​ផ្តួល​ដេក​ ហើយ​ចាប់​ស្រាតខោ​អៀម​ខៅ​ប៊​យ ​បម្រុង​ធ្វើ​សកម្មភាព​ចាប់រំលោភ ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​បាន​រើ​បម្រាស់​ងើប​រត់ ទាំង​ខ្លួន​ស្រាត​បាន​ប្រហែល​២០​ម៉ែត្រ ជនរងគ្រោះ​ក៍បាន​ដួល។

ប្រភព​បន្ត​ថា​ ពេលនោះ​ជនសង្ស័យ​ទាំង​០២​នាក់ ក៏បាន​ចាប់​លើក​ជនរងគ្រោះ​ឲ្យ​ឈរ​ហើយ​វាយ​ជនរងគ្រោះ​ចំ​ដើមទ្រូង​និង​ពោះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ចុក បន្ទាប់មក​ជនសង្ស័យ​ក៏​ចាប់​ផ្តួល​ជនរងគ្រោះ​នឹង​ដី​រួចមក​ជនសង្ស័យ​ឈ្មោះ​រឿន ធូ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​បាន​សម្រេច​ម្តង ហើយ​ជនសង្ស័យ​ឈ្មោះ​រឿន សម្បត្តិ​ហៅ​តាប់ ត្រូវជា​បង​បង្កើត​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​បាន​សម្រេច​​បន្ថែម​ទៀត។

ប្រភព​បន្ត​ទៀត​ថា ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ សាច់ញាតិ​ជនរងគ្រោះ បាន​បាត់​ជនរងគ្រោះ​មិន​ឃើញ​មក​ផ្ទះ​បាន​នាំគ្នា​ដើររក ក៏​​ឮ​ដំណឹង​ឃើញ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​ហើយ​បាន​ផ្អើលឆោឡោ​ទៅ​នាំ​ជនរងគ្រោះ​មក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ស្រុក​ពញាឮ។ បន្ទាប់មក​ប្អូន​ស្រី​បង្កើត​របស់​ជនរងគ្រោះ​ចេង ចាន់​លី ក៏​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ជនសង្ស័យ​ខាងលើ​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme