អាសូរ​ណាស់! ចូល​ឆ្នាំ​ខ្មែរ​គេ​សប្បាយ​គ្រប់គ្នា គ្រួសារ​មួយ​នេះ​បែរ​ជា​លង់​ទឹក​ស្លាប់​៤​នាក់

កំពង់ចាម ​៖​ ស្ត្រី​ម្នាក់​ និង​ក្មេង​ប្រុស​ស្រី​៣​នាក់ បាន​បាត់​បង់ជីវិត ខណៈ​អ្នក​ទាំង​បួន​នាក់​នោះ ​ទៅ​ងូតទឹក​ទន្លេ​បណ្ដាល​ឲ្យ​លង់​ស្លាប់​​វេលា​ម៉ោង​១៨ នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បាលកោះ ទល់មុខ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា ​មនុស្ស​៤​នាក់ ដែល​បាន​លង់​ទឹក​ស្លាប់​នោះ​រួម​មាន​៖ ទី​១-​ឈ្មោះ ស្លេះ ហា​សា​ណាស់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម​ ទី​២-​ឈ្មោះ អាណាហ្វ៊ី អា​ហ្វ៊​ណា​ហ៊ីម ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជន​ជាតិខ្មែរ​ឥស្លាម។ ទី​៣-​ឈ្មោះ​អាណា​ហ្វ៊ី សារី​រ៉ា ភេទ​ស្រី អាយុ​៥​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ទី​៤-​ឈ្មោះ ជុក ឧស្មាន ភេទ​ស្រី អាយុ​៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ដោយ​អ្នក​ទាំង​៤​នាក់ ខាងលើ​មាន​ទីលំនៅ​ភូមិ​សាច់​សូរ ឃុំ​ពាមជីកង​ស្រុក​កងមាស ខេត្ត​កំពង់ចាម។

ប្រភពបន្ត​ថា ​ក្រោយពី​បាត់​ដំណឹង​ភ្លាមៗ ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ និង​ស្រង់​បាន​សព​ចំនួន​៣​នាក់ ដោយឡែក​សាកសព​រក​មិនទាន់​ឃើញ​ម្នាក់​ឈ្មោះ អាណាហ្វ៊ី អាហ្វ៊ីណា​ហ៊ីម អាយុ​១២​ឆ្នាំ គឺ​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ។

ក្រោយ​​​​​ពី​ធ្វើការ​ពិនិត្យ​​ឃើញ​ថា ​ជនរងគ្រោះ ​​ពិត​ជា​ស្លាប់ ​ដោយសារ​លង់ទឹក​​​​ហើយ​នោះ​ ​​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
​​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme