សម្ដេច​តេជោ​ ៖​ ១៦មេសា ២០១៨​នេះ​ ជា​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ការ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​របស់ខ្ញុំ

ភ្នំពេញ ​៖ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា «​ថ្ងៃ​ទី​១៦ មេសា ២០១៨ នេះ​ជា​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ការ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​របស់ខ្ញុំ ​(១៦ មេសា ១៩៧៥- ១៦ មេសា ២០១៨)»។

សម្ដេច​តេជោ ​បាន​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​ផេក​​ហ្វេសប៊ុក​​​​ផ្លូវ​ការ​របស់​សម្ដេច​នា​ព្រឹក​ថ្ងៃ​ទី១៦ ​ខែ​មេសា ឆ្នាំ​២០១៨​ ​​ ត្រូវ​នឹង​​​ថ្ងៃ​ទី​៣​ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ(ថ្ងៃ​ឡើងស័ក)។

សម្ដេច​តេជោ ​​បន្ត​ថា «ខ្ញុំ​នៅចាំ​បាន​ថា ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​១៦​មេសា​១៩៧៥ មានការ​ប្រយុទ្ធ​ស្លាប់​រស់នៅ​សមរភូមិ​ប៉ម​ទន្លេបិទ​ ដែល​ពេលនេះ​ក្បែរ​គល់ស្ពាន​គី​ស្យូ​ណា។ ពេលនោះ​ហើយ​ដែល​ខ្ញុំ​ត្រូវរបួស​ជា​លើក​ទី​៥​នៃ​ការ​ប្រយុទ្ធ​១០៥​លើក​ក្នុង​រយៈពេល​៥​ឆ្នាំ​នៃ​ការ​ប្រយុទ្ធ​​ជាមួយ​ពួក​បរទេស​ឈ្លានពាន​និង​បរិវារ»។

សម្ដេច​បន្តទៀត​ថា «យុវជន​ជំនាន់​មុន​បាន​ក្លាយជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម​ដែល​គ្មាន​សិទ្ធិ​ជ្រើសរើស​ដូច​យុវជន​សម័យ​សន្តិភាព​នេះ​ឡើយ»។

ជា​ចុងក្រោយ​នៃ​សារ​នោះ ​សម្ដេច​តេជោ ​​បាន​អំពាវនាវ​ដល់​ជន​រួម​ជាតិ​ដូច្នេះ​ថា «​សូម​រួមគ្នា​រក្សា​សន្តិភាព​ដែលជា​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ។ សូម​ទប់ស្កាត់​កុំ​ឲ្យ​សង្គ្រាម​កើតឡើង​វិញ​ទោះ​ត្រូវ​បង់ថ្លៃ​ប៉ុណ្ណា​ក៏ដោយ»៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme