ខ្លាំង​បាត់! ស្ដាប់​ស្ត្រី​ម្នាក់​ និយាយ​ពី​រឿង​គេ​ចាប់​រំលោភ​ខ្លួន​ពី​ដើម​ដល់​ចប់

ពិត​ជា​មាន​ភាព​អាម៉ាស់​ខ្លាំង​ណាស់​ ខណៈ​នារី​ស្រស់​ស្អាត​ម្នាក់ ​សុខចិត្ត​និយាយ​បរិយាយ​ពី​កេរខ្មាស​របស់​ខ្លួន​ ដែល​ត្រូវ​បាន​បុរស​ម្នាក់​ប៉ង​រំលោភ។ ប៉ុន្តែ​ជា​លទ្ធផល​នាង​គ្មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ថែមទាំង​យក​រឿងរ៉ាវ​នេះ​ មក​និយាយ​លេងសើច​ដូច​ក្នុង​រឿង​កំប្លែង​ទៅវិញ។

បើ​តាម​ឃ្លីប​វីដេអូ​មួយ ​ដែល​ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និង​យូ​ធូប បានបង្ហាញ​ឲ្យ​ឃើញ​នារី​ស្រស់ស្អាត​ម្នាក់​បាន​និយាយ​បរិហារ​កេរ្តិ៍​ខ្មាស​ខ្លួនឯង​ថា ​មាន​បុរស​ម្នាក់​ប៉ង​រំលោភ​ខ្លួន​តាមរយៈ​ការ​ប្រើ​ដៃ​ហែក​កន្សែង។ ប៉ុន្តែ​ភ្លាមៗ​នោះ​ នាង​បាន​រើ​បម្រាស់​ និង​បាន​ស្រែក​ឆោឡោ​ហៅ​បងប្អូន​មកជួយ​ ពេលនោះ​បុរស​ម្នាក់​នឹង ​បានរ​ត់ទៅ​យក​លុយ​ពី​កាបូប​ចំនួន​៥០​ដុល្លារ​មក​លួង​កុំ​ឲ្យ​ខ្លួន​ស្រែក។

នារី​ម្នាក់​នេះ​បាន​រៀបរាប់​ទៀត​ថា បុរស​ម្នាក់​នោះ ​បាន​លួច​ចូលក្នុង​បន្ទប់​គេង​របស់​ខ្លួន​មានបំណង​រំលោភ។ ចំណែកឯ​ភិនភាគ​គឺ​ស្អាត​ប្រៀប​ដូចជា​តារា​ស​ម្តែ​ង​អញ្ចឹង ឃើញ​ដូច្នេះ​ខ្លួន​ក៏មាន​បំណង​យក​កាំបិត​ចាក់​ដែរ​ តែ​មិន​ហ៊ាន ​ខ្លាច​ជន​នោះ​ចាប់បាន​ចាក់​សម្លាប់​វិញ។ ក្រោយមក​ប្អូនស្រី​ក៏​មកដល់ ​ហើយ​បានរត់ទៅ​ហៅ​បងប្អូន​ ពេលនោះ​បុរស​ម្នាក់​នេះ​ ក៏បាន​ឡើង​ម៉ូតូ​គេច​ខ្លួនបាត់​សល់​តែ​នាង​នៅ​ខ្លួន​ននលគក។

ប្រភព​បាន​បន្ត​ថា​ ភ្លាមៗ​នោះ​នាង​មានបំណង​ទៅប្តឹង​សមត្ថកិច្ច​ តែ​ត្រូវបាន​ម្តាយ​ហាមឃាត់​មិន​ឲ្យ​ទៅប្តឹង​ ព្រោះ​ខ្លាច​បុរស​រូប​នេះ​គុំ ​និង​ត្រឡប់មក​ប្រើ​ហិង្សា​នៅ​ថ្ងៃ​ណាមួយ​វិញ។ តាមរយៈ​នេះ​មាន​មហាជន​ជាច្រើន​បានបង្ហាញ​ការរិះគន់​ចំពោះ​នារី​ម្នាក់នេះ​ ដែល​យក​រឿង​បែបនេះ​មក​និយាយ​លេង​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​សោះឡើយ។

ថ្វីត្បិតតែ​បែបនេះ​គេ​មិនដឹងថា​ នារី​ខាងលើនេះ​និយាយ​រឿង​ពិត​ឬ​គ្រាន់តែ​ជាការ​ទាមទារ​ការចាប់​អារម្មណ៍​ពី​មហាជន​យ៉ាងណា​នោះទេ ខណៈ​មាន​ខ្លះទៀត​បាន​ចាត់​ទុក​ថា​នាង​មិនគួរ​យក​រឿង​កេរ​ខ្មាស​មក​បរិយាយ​បែបនេះ​នោះ​ទេ៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme