ពិតជា​ស្តេច​ចោរ! ​​ចូល​ទៅ​លួច​ទូរស័ព្ទ​គេ​ ​​​​ឃើញ​ម្ចាស់​​​ស្រី​ស្អាត​ដេក​ចោមពុង ​ក៏​រំលោភ​តែម្ដង

ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​ ប៉ុន្តែ​ដោយ​ឃើញ​នាង​ម្ចាស់​ទូរស័ព្ទ​ដេក​ចោមពុង​សារុង​បញ្ចេញ​សាច់​សខ្ចី​ញេញ ក៏​ប្រែគំនិត​ចាប់​រំលោភ​។ ប៉ុន្តែ​លទ្ធផល​ត្រូវបាន​បរាជ័យ ​ខណៈដែល​នាង​ដឹងខ្លួន​ទាន់ពេល​។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១១​ខែឧសភា ឆ្នាំ​២០១៨​ នៅ​បន្ទប់​ជួល​នារី​រងគ្រោះ​ស្ថិតនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ឈ្មោះ ហឿង ធឿន ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​មុខរបរ​រោងចក្រ​​​ មាន​ស្រុកកំណើត ភូមិ​ទួល​ភ្នាស ​ឃុំ​ផុង​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នារី​រងគ្រោះ​ដោយ​មិន​ប្រាប់​ឈ្មោះ​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ក្បែរ​គ្នា។

ប្រភព​ពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃកើតហេតុ​នារី​រងគ្រោះ​ បាន​មកពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បន្ទាប់មក​នារី​រងគ្រោះ​ បាន​ត្រឡប់​ទៅ​បន្ទប់​របស់​ខ្លួន​វិញ រួច​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់​ឯង​ដោយ​មិនបាន​ចាក់​គន្លឹះទ្វារ ហើយ​បាន​ដេក​លង់លក់​មិន​ដឹង​ខ្លួន។ ឃើញ​ដូច្នេះ​ជនសង្ស័យ បាន​ចូល​មកក្នុង​បន្ទប់​នារី រងគ្រោះ​ប៉ុនប៉ង​លួច​ទូរស័ព្ទ​តែ​ដោយសារ​ឃើញ​នាង​ដេក លក់​ជនសង្ស័យ​បាន​លួច​ទូរស័ព្ទ​នារី​រងគ្រោះ​យក​ទៅ​ទុក​រួច​ក៏​ត្រឡប់មកវិញ។

ប្រភព​បាន​បន្តថា​ ដោយសារតែ​ឃើញ​ជនរងគ្រោះ​ដេក​ចោមពុង​បញ្ចេញ​សាច់​សខ្ចី​នោះ ​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​នារី​រងគ្រោះ​។​ ប៉ុន្តែ​សំណាងអាក្រក់​ភ្លាមៗ​នោះ​ក៏​ត្រូវបាន​នារី​រងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ និង​បាន​និយាយ​ចរចា​សាសង​គ្នា​ធម្មតា​ដើម្បី​ធ្វើ​ឲ្យ​ជនសង្ស័យ​មាន​ទំនុកចិត្ត​ផ្អាក​សកម្មភាព​រំលោភ។ ​លុះ​ព្រឹក​ថ្ងៃទី​១៣ ឧសភា ក៏​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​បណ្តឹង​នារី​រងគ្រោះ​តែម្តង​។​

ដោយឡែក​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​និយាយថា រូបគេ​បាន​ស្គាល់គ្នា​ជាមួយ​នារី​រងគ្រោះ​ប្រមាណ​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​ និង​បាន​លួច​ស្រលាញ់​នារី​រូបនេះ តែម្នាក់ឯង​ដោយ​នាង​មិន​បានដឹង​ខ្លួ​នោះទេ ​ហើយ​នៅ​ថ្ងៃកើតហេតុ ពេលដែល​ចូលទៅក្នុង​បន្ទប់​នាង​ឃើញ​នារី​រងគ្រោះ​ស្លៀក​សារុង​ចោមពុង ពេលនោះ​ក៏​បែកគំនិត​ចង់​រួមភេទ​ជាមួយ​នាង​តែម្ដង។ ប៉ុន្តែ​មិនទាន់​បានសម្រេច​ផង​ក៏ត្រូវ​នារី​រងគ្រោះ​ដឹងខ្លួន​ទាន់ និង​និយាយថា​កុំ​ធ្វើ​អញ្ចឹង​អី​បាន​អត់ បើ​ស្រលាញ់​ខ្ញុំ​ចូលដល់​ម៉ែឪ​ទៅ។ ​ពេលនោះ​នារី​រងគ្រោះ​មិនបាន​ស្រែក ឡើយ​។​

ប្រភពពី​សមត្ថកិច្ច​ប​ន្ថែ​ម​ថា លុះ​នៅ​ព្រឹក​ឡើង​នៅ​ថ្ងៃទី​១១ ខែ​ឆ្នាំ​ដដែល​នៅវេលា​ម៉ោង​២​រសៀល​ជនរងគ្រោះ​ បានមក​ដាក់ពាក្យ​បណ្ដឹង​រហូតមកដល់​រសៀល​ថ្ងៃទី​១៣ ខែឧសភា​ ទើប​សមត្ថកិច្ច​បាន​ចុះមក​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​សួរនាំ​បន្ថែម និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តែ​ម្តង៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme