សង្ឃឹម​ហើយ! យូ ឌី​ស្កូ ចេញទៅ​ដោះដូរ​ក្រលៀន​នៅ​ឥណ្ឌា​ ដោយមាន​ទេវតា​២​អង្គរ​ជួយសង្គ្រោះ

ភ្នំពេញ ​៖ ​ទីបំផុត​មាន​សង្ឃឹម​រស់​ និង​បន្ត​អាជីព​សិល្បៈ​វិញ​ហើយ ​ខណៈ​តារា​សម្តែង​ប្រុស​លោក យូ ឌី​ស្កូ នៅ​យប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​បាន​ចេញទៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ព្យាបាល​ជំងឺ ​និង​វះកាត់​កាត់​ប្តូរ​ក្រលៀន​ ​បន្ទាប់ពី​មានការ​សង្គ្រោះ​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស។

បើតាម​ការបញ្ជាក់​ពី​លោក ហេង ឡុង បាន​និយាយថា​ ទីបំផុត​ទេវតា​មាន​មែន​បងប្អូន ជួយ​ហើយ​មិនចាំបាច់​ប្រាប់អោយដឹង​ឈ្មោះ​ទៀត តើ​បងប្អូន​ណា​ដឹងថា​ព្រះនាម​អ្វី​ទេ​? ខ្ញុំ​ជឿថា​មាន​បងប្អូន​ទាយ​ត្រូវ​ច្រើន ហ្នឹង​បាន​ថា​ទេវតា​មាន​ពិតៗ ទេវតា​មាន​ភ្នែក មើលឃើញ​ទុក្ខវេទនា​មនុស្សលោក​។​

លោក ហេង ឡុង បាន​បន្តថា​ កំពុង​ជួយ​ស្រោច​ស្រង់​គាត់​ហើយ​ពួកយើង​រង់ចាំ​ដំណឹង​នៅពេល​ទៅដល់​ប្រទេស​ឥណ្ឌា​ជួយ​ថតរូប​ផ្ញើ​​ផង​ សុំ​បងប្អូន​ជួយ​ស៊ែរ​អោយ​ទេវតា​រស់​ទាំងពីរ​អង្គ​បាន​ឃើញ​ផង​។​ តាមរយៈ​នេះ​ត្រូវបាន​មហាជន​យល់ឃើញថា​ ថវិកា​បង្គ្រប់​នៃ​ការព្យាបាល​ជំងឺ​លោក យូ ឌី​ស្កូ គឺជា​ការជួយ​ស្រោចស្រង់​ពី​សំណាក់​សម្តេច​ទាំងពីរ។

ជាមួយគ្នានេះ​ក៏មាន​ការផ្ញើ​សារ​ជូនពរ​ពី​សំណាក់​មហាជន​អ្នកលេង​បណ្តា​​​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គ្រប់គ្នា​ផងដែរ​ពាក់ព័ន្ធ​នឹង​ការ​ចេញទៅ​ដោះដូ​រក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ពី​របស់លោក យូ ឌី​ស្កូ ម្តងនេះ​។​

សូមបញ្ជាក់ថា តារា​ស​ម្តែ​ង​លោក យូ ឌី​ស្កូ បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ក្រលៀន​និង​ទឹកនោមប្រៃ​កម្រិតធ្ងន់​ខណៈ​បច្ចុប្បន្ន​ក៏​កំពុង​ត្រូវបាន​ជំនួយ​ពី​សប្បុរសជន​ដើម្បី​សង្គ្រោះ​ជីវិត​ផង​នោះ​។ លោក​យូ ឌី​ស្កូ ធ្លាប់​បញ្ជាក់ថា ការ​ដោះដូ​ក្រលៀន​លោក​ត្រូវ​ចំណាយ​ថវិកា​ខ្ទង់​៤​ម៉ឺន​ដុល្លារ​និង​ត្រូវ​ចេញ​ទៅរក​សេវា​ព្យាបាល​នៅឯ​ប្រទេស​ឥណ្ឌា​ទៀតផង៕


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme