ពូកែ​ខាង​រាយការណ៍​ទៅ​សម្តេច! ស្នងការ​នគរបាល​ខេត្ត​សៀមរាប ​ដក​មេ​ប៉ុស្តិ៍​ម្នាក់​បញ្ឈរ​ជើង​ទុកជា​ការព្រមាន

សៀមរាប ​៖ ​មន្ត្រី​នគរបាល​(​មេ​ប៉ុស្តិ៍​)​តា​អាន​ម្នាក់ ​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ដក​បញ្ឈរជើង​ចោល​ ព្រោះតែ​កើត​កំហឹង​ខឹង​រឿង​មន្ត្រី​រូប​នេះ​ ​ ​ធ្វើ​លិខិត​រាយការណ៍​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ​​រឿង​ស្នើ​​សុំ​ដំឡើង​ស័ក្ដិ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​ត្រូវ​បាន​លោកស្នងការ​ខេត្ត​មិន​អើពើ ​ទើប​សម្រេច​ធ្វើ​លិខិត​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន។

មន្ត្រី​ប៉ុស្តិ៍​ ដែល​ត្រូវ​បាន​លោកស្នងការ​ខេត្ត​ដក​បញ្ឈរ​ជើង​នោះ​ មានឈ្មោះ ថ្លាង សេង​គា។ ករណី​នៃ​ការ​ដក​បញ្ឈរ​ជើង​នេះ​ក៏​ព្រោះតែ​មន្ត្រី​ម្នាក់​នេះ​ បាន​ស្នើសុំ​ស័ក្ដិ​ជាច្រើនលើក​ច្រើនសា ​ប៉ុន្តែ​ថ្នាក់លើ​មិន​អើពើ ទើបបានជា​លោក​សរសេរ​សារ​ចូលទៅក្នុង​ផេ​ក​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ ហើយ​សារ​នោះបាន​ធ្វើ​ឲ្យ​ស្នងការ​នគរបាល​ខេត្តសៀមរាប ខឹងសម្បា​​យ៉ាងខ្លាំង រហូត​ដក​លោក​បញ្ឈរជើង​បែបនេះ។

ជាមួយគ្នា​នៃ​រឿងរ៉ាវ​នេះដែរ​សាមីខ្លួន​លោក ថ្លាង សេង​គា បាន​សម្ដែង​អារម្មណ៍​ហួសចិត្ត​និង​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ដល់​លោក​ផង​ ​ខណៈ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បង្ហាញ​ក្តី​ព្រួយបារម្ភ ពី​សុវត្ថិភាព​ភូមិ​ឃុំ​ព្រោះថា​កាល​លោក ថ្លាង សេង​គា​ នៅមាន​តួនាទី​បំពេញការងារ​បានល្អ ហើយ​ត្រូវ​ពលរដ្ឋ​សរសើរ​មិន​ដាច់​ពី​មាត់​។ ​ដូច្នេះ​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត​ដែរ ពី​ការដក​លោក​បញ្ឈរជើង​បែបនេះ។

ទាក់ទង​និង​រឿងរ៉ាវ​នេះដែរ​ក៏មាន​ការអំពាវនាវ​ដ​ល់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យមើល​លើ​ករណីនេះ​ផង​។ ​មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​បាន​សម្តែង​ការ​រិះគន់​លើ​លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ ដែល​បាន​ប្រើ​អំណាច​ដក​មន្ត្រី​ថ្នាក់ក្រោម​ខ្លួន​ផងដែរ។

Kh Stars នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ​ នៅ​មិនទាន់​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោកស្នងការ​នគរបាល​ខេត្តសៀមរាប​លើ​ករណី​នេះ​បាន​នៅឡើយ​ទេ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

Updated: May 15, 2018 — 4:46 pm
រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme