ឆន សុ​វណ្ណា​រាជ ទៅ​ធ្វើ​ជា​កូន​សិស្ស​លោក​ពី​អង្កាល់?

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក ឆន សុ​វណ្ណា​រាជ ​នៅ​មុន​នេះ​បន្តិច​ ​ បាន​បង្ហោះ​ខ្លឹម​សារ​ស្នេហា​​ខក​ចិត្ត​ក្បិត​តែ​ខ្លួន​ក្រ ​និង​លើ​ទឹក​ចិត្ត​ខ្លួន​ឯង​​ឲ្យ​ចាប់​យក​វិជ្ជា​ជា​ទ្រព្យ​គាប់​ចិន្តា​ ​​ជាមួយ​​នឹង​ការ​ផ្ញើ​ខ្លួន​ប្រាណ​នឹង​ទី​អារាម។

លោក ឆន សុ​វណ្ណា​រាជ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា គេ​មាន​មនុស្ស​ក្នុង​ចិត្ត​ហើយ យើង​ត្រឹមតែ​ជា​ក្មេង​វត្ត​ម្នាក់​ទេ​គេ​ម៉េច​និង​មក​ស្រលាញ់​យើង ណ្ហើយ​ឈប់​គិត​ទៅ​ខំរៀន​វិញ​ប្រសើរ​ជាង យើង​ក្រ​ទ្រព្យ​ចុះ​កុំអោយ​តែ​ក្រ​វិជ្ជា វិជ្ជា​នេះ​ហើយ​ជា​ស្ពាន​ដ៏​ភ្លឺស្វាង​សម្រាប់​អនាគត​ទៅ​ថ្ងៃ​ខាងមុខ ” ផ្ញើ​ពោះ​នឹង​វត្ត​អារាម ​ផ្ញើប្រាណ​នឹង​ព្រះពុទ្ធសាសនា”។

ជាមួយគ្នា​នៃ​ការ​បញ្ចេញ​សារ​នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​គ្រប់គ្នា ​និង​ផ្ញើ​សារ​សួរនាំ​គ្រប់គ្នា​ ខណៈ​មាន​ខ្លះទៀត​បា​និយាយ​ថា​ ពិតជា​អាណិត​បង រាជ ណាស់​។​ពេញចិត្ត​ណាស់​ចា​មួយ​ប្រយោគ​នេះ​អាយ​ដល។

យ៉ាងណាមិញ​បន្ទាប់ពី​លោក ឆន សុ​វណ្ណា​រាជ ​បញ្ចេញ​សារ​ខាងលើនេះ​ក៏ត្រូវ​បាន​មហាជន​ជាច្រើន​សង្ស័យ​ថា​ នេះ​អាច​គ្រាន់តែ​ជា​អត្ថន័យ​និង​រូបភាព​មួយ​នៅក្នុង​បទ​ចម្រៀង​ថ្មី​របស់​លោក​តែប៉ុណ្ណោះ។ អ្នក​ខ្លះ​ទៀត ​សង្ស័យ​ថា ​​ខ្លឹម​សារ​នេះ ​ក៏​ប្រហែលជា​លោក ឆន សុ​វណ្ណា​រាជ អាច​មាន​វិបត្តិ​ស្នេហា​ខ្លួនឯង​ក៏​ថា​បាន។

គួរ​បញ្ជាក់​ថា ​តារា​ប្រុស​លោក ឆន សុ​វណ្ណា​រាជ នា​ពេល​កន្លងមក​ធ្លាប់​មាន​ករណី​សង្ស័យ​លើ​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង​ស្រី​រួម​ដំបូល​ជាមួយគ្នា​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​សាមីខ្លួន​ទាំងពីរ​ចេញមុខ​ឆ្លើយ​បដិសេធ​ថា​ ទំនាក់ទំនង​ពួកគេ​គ្រាន់តែ​ជា​មិត្តភាព​មិត្តភក្តិ​រួម​អាជីព​ប៉ុណ្ណោះ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme