សាន​ ផានិត ​​ផ្ទុះ​ប្រតិកម្ម ​រឿង​ ហាង​ចិន សរសេរ​អក្សរ​ខ្មែរ ​ខុស

ភ្នំពេញ ​៖ ​តារា​ចម្រៀង​ប្រុស​ជើងចាស់​លោក សាន ផានិត បាន​ប្រតិកម្ម​លើ​ការ​​​សរសេរ​ខុស​តួ​អក្សរ​ បង្ក​ការចាប់អារម្មណ៍​ និង​រិះគន់​ដល់​មហាជន។ ​ករណី​នេះ ​ត្រូវបាន​មហាជន​ជាច្រើន​ស្នើ​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​មើល​ផង។

ជាមួយគ្នា​លោក សាន ផានិត ក៏បាន​បញ្ចេញមតិ​រិះគន់​ថា អត់​ដាក់​អក្សរ​ខ្មែរ​វា​មធ្យម​ ងំ​ត្រង់​ថាបើ​ដាក់​មានបំណង​សរសេរ​ខុស​បំផ្លាញ​បន្ថោក​អក្ខរាវិរុទ្ធ​ខ្មែរ​ហ្មង ​វា​មិនដែល​កន្លែង​សេវា​កម្ម​ធ្វើ​ស្លាក​យីហោ​ខ្មែរ​ ព្រិ​ន​ចេញ​ឃើញ​ ហើយ​ មិន​ប្រាប់​ចិន​នោះទេ។

សូមបញ្ជាក់​ថា​ មុននេះ​ក៏​មាន​ការនិយាយ​លើកឡើងថា ​ពិត​អ្នកជំនាញ​ខាង​សរសេរ​អក្សរ​ខ្មែរ​មែន ខណៈដែល​ហាង​ចិន​មួយចំនួន​បាន​សរសេរ​ឈ្មោះ​សម្គាល់​ហាង​ខ្លួន​ជា​ភាសា​ខ្មែរ​បែរជា​សរសេរ​មិន​ត្រូវចំ​តួអក្សរ​បង្ក​ឲ្យ​មហាជន​ជាច្រើន​មានការ​រិះគន់ និង​ស្នើ​ឲ្យ​ពិនិត្យ​លើ​ករណីនេះ​ឡើងវិញ​។​

ជាការ​កត់សម្គាល់​កំពុង​មានឈ្មោះ​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ចិន មួយចំនួន​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​បាន​សរសេរ​ស្លាក​យីហោ​ជា​ភាសា​ខ្មែរ មិន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ​ទេ​ពោលគឺ​មិនមែន​ខុស​បន្តិចបន្តួច​ឡើយ ខុស​ទាំងស្រុង​ស្ទើរ​ជនជាតិខ្មែរ អាន​មិន​យល់​តែម្តង​។ តើ​នេះ​ជា​កំហុស​នរណា​។​

ជាក់ស្តែង​មាន​ស្លាក​យីហោ​ហាង​ចិន​មួយ​បាន​សរសេរ​ឈ្មោះថា ភោជនីយ ដ្ឋា​នប​ង​ប្ អូន​ចិន​។​ខណៈ​ពាក្យ​ពេញ​ដែល​ត្រឹមត្រូវ​ឈ្មោះថា ភោជនីយដ្ឋាន​បងប្អូន​ចិន​។ ម្ចាស់​Account Facebook មួយ​បាន​បង្ហោះ​ថា កំពង់សោម​បង​អើយ​! អូន​ប្រែ​ហើយ​! អនិច្ចា​អក្សរ​ខ្មែរ​។​

បច្ចុប្បន្ន​កំពុងមាន​មហាជន​ជាច្រើន​បាន​សម្តែង​ការខកចិត្ត និង​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ការប្រើប្រាស់​អក្សរ​ខ្មែរ​ខុស​ន័យ​ដើម​។ មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​បានលើកឡើង​ថា អក្សរ​ខ្មែរ​កំពុងតែ​កែប្រែ​ឈ្មោះ​អស់ហើយ ខណៈ​មាន​អាជីវករ​ខ្មែរ រស់នៅ​កំពង់សោម​ក៏បាន​ទម្លាយ​ថា មិនមែន​មានតែ​ហាង​មួយ​ពីរ​ប៉ុណ្ណោះ​ទេ ដែល​សរសេរ​ខុស​នោះ គឺមាន​ច្រើនណាស់ ហើយ​សុទ្ធ​ជា​ហាង​ល្បីៗ​ទៀត​។​

ប្រភព​ដដែល​នោះបាន​បន្ថែមថា ជនជាតិ​ចិន​ហាក់​មិន​ខ្វល់​ពី​ការសរសេរ​ខុស ឬ​ត្រូវ​ឡើយ​សំខាន់​ឲ្យ​តែ​ត្រូវ​អក្សរ​ចិន សម្រាប់​ឲ្យ​គ្នា​គេ​អាន​រួច​ទៅបាន​ហើយ ចំណែក​អក្សរ​ខ្មែរ​ថៅកែ​ចិន​គ្រាន់តែ​សរសេរ​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ​។​ទាក់ទង​នឹង​បញ្ហា​នេះ មានការ​លើកឡើង​ផ្សេងៗ​គ្នា និង​បានស្នើរ​ឲ្យ​ពួក​ចិន​ទាំងនោះ​ត្រូវតែ​ពិនិត្យ​លើ​ករណី​ឡើងវិញ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme