ម៉ា ដូ​ណា បង្ហាញ​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី

ភ្នំពេញ​ ៖​ តារា​កំប្លែង​លោក ម៉ា ដូ​ណា ហៅ មី​សេស​ បន្ទាប់ពី​បង្ហាញ​ការ​ឈឺ​ចិត្ត​កាលពី​គ្រា​កន្លង​មក​ដោយសារ​សង្សារ​ការ​ចោល​(​ប្រុស​ស្រឡាញ់​ប្រុស​)​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​នោះ​ ពេលនេះ​ក៏បាន​បញ្ចេញ​អត្តសញ្ញាណ​គូ​ស្នេហ៍​ថ្មី​ ​ ដែល​ជា​ប្រុស​គ្នាឯង​ផង​ដែរ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ស្ថិត​ក្នុង​លក្ខណៈ​ស្និទ្ធស្នាល​ប្រៀប​បាន​ដូច​គូស្នេហ៍​ប្រុស និង ស្រី​លោក ម៉ា ដូ​ណា បាន​សរសេរ​ថា ពួក​ខ្ញុំ​នឿយហត់​នឹង​ការងារ តែ​សប្បាយ​ចិត្តនឹង​មានការ​ងារ Thailand now Madona Cambodia។

ជាមួយគ្នានេះ​ក៏មាន​ការផ្ញើ​សារ​ជូនពរ​ដល់​លោក ម៉ា ដូ​ណា និង​បុរស​ម្នាក់នេះ​ស្រឡាញ់គ្នា​ដល់​ចាស់​រៀងៗ​ខ្លួន​ផង​ដែរ។ ស្រឡាញ់គ្នា​អោយស្លាប់​ចុះថ្លៃ មានន័យថា​ឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​នឹង​ណា​អ្នក​បង​។​ ឯ​ខ្លះ​ទៀត​បាន​និយាយថា ​មាន​នឹក​បង​ទេ​អូន មាន​បង​ទេ​ស្ងួន​តែ​បង​វិញ​នឹក​អូន នឹក​ឡើង​ហូរ​ទឹល​មាត់​ហើយ។

សូម​រម្លឹកថា ​តារា​សម្តែង​លក្ខណៈភេទ​ទី​៣​ចូលចិត្ត​កំប្លុកកំប្លែង​លោក​ម៉ា​ដូ​ណា​កាលពី​កន្លង បាន​បញ្ចេញ​អារម្មណ៍​ក្តៅចិត្ត​ខ្លាំង​ស្ទើរ​ប្រេះ​ដើមទ្រូង​ បន្ទាប់ពី​ទទួលបាន​ដំណឹង​អតីត​សង្សារ​របស់ខ្លួន​(​ពិធីករ​ប្រុស​)​លោក វ៉ាន់​សាន់ បានសម្រេច​ចិត្ត​ក្រាប​ផ្ទឹម​ជាមួយ​តារា​សម្តែង​ប្រុស​ភេទ​ដូចគ្នា​គឺ​លោក ឈួន ពន្លឺ (​ស្នេហា​ប្រុស​ស្រឡាញ់​ប្រុស​)​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ក្រាប​សំពះ​ផ្ទឹម​សែនព្រេន​ដែលមាន​ចាស់ទុំ​ទាំងសងខាង​ធ្វើជា​មេបា​អំពី​ចំណងស្នេហា​រវាង​លោក វ៉ាន់​សាន់ និង​លោក ឈួន ពន្លឺ នោះដែរ​លោក ម៉ា ដូ​ណា មិន​ត្រឹមតែ​ខូចចិត្ត​ស្ទើរ​ក្អួត​ឈាម​ធ្លាក់​មក​ទាំង​ដុំៗ​នោះទេ​គឺ​ថែមទាំង​ទម្លាយ​ការពិត​គ្មាន​សល់​គ្រា​ដែល​ខ្លួន​និង​លោក ឈួន ពន្លឺ ធ្លាប់​សន្យា​ស្បថស្បែ​ស្រឡាញ់គ្នា​ទៀតផង​។​

លោក ម៉ា ដូ​ណា បាន​និយាយ​ទាំង​កំហឹង​ថា នឹក​ទ្បើង​ហួសចិត្ត ពន្លឺ គឺជា​សង្សារ​ចាស់​ខ្ញុំ​៥​ឆ្នាំមុន វ៉ាន់​សាន់ ទើបតែ​ទាក់ទង​ជាមួយ​ខ្ញុំ​បាន​២​ឆ្នាំនេះ​ទេ​តែ​ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា​ពីរ​នាក់​នឹង​ទាក់ទង​ជាមួយគ្នា​រហូតដល់​សែន​ព្រេង​មាន​ចាស់ទុំ​ទទួលស្គាល់ សំខាន់ Facebook block ខ្ញុំ​ចោល​ទាំងពីរ​នាក់​ទៀត​។​ហែង​ក្បត់​អញ​បានតែ​អញ​អោយ​ហែង​ទាំងពីរ​នាក់​ល្បី​ទោះ​ពុំ​មានការ​បង្ហោះ​ក្នុង​Facebook យើង​ក៏ដោយ ក៏មាន​មិត្ត​ខ្ញុំ​យក​រូប​ឲ្យ​ខ្ញុំ​ដែរ។

តារា​សម្តែង​និង​កំប្លែង​លោក ម៉ា ដូ​ណា ក៏បាន​ប្រកាស​ស្នើ​​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ជួយ​បង្ហោះ និង shares​បន្ត ដើម្បីអោយ​បុរស​លាក់​មុខ​ទាំងពីរ​នាក់​នេះ​ល្បី​ផង។ អញ​មិនគួរ​ទ្បើ​យ​ជឿ​សម្តី​យើង​ទាំងពីរ​សោះ។ ម៉ា​ដូ​ណា បន្ថែម​៕​


Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme