ខ្លាំង​បាត់! ខាត់ សុ​ឃីម លេង​សុទ្ធតែ​គំរាម​​ចឹង​ម៉ង

ភ្នំពេញ ​៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​គិត​មកទល់ពេលនេះ ​ចំណងស្នេហា​ជា​ប្តី​-​ប្រពន្ធ​របស់​ពួកគេ​គឺមាន​រយៈពេល​យូរ​ឆ្នាំ​ និង​បាន​បង្កើតកូន​ជា​តំណក់ឈាម​រួមគ្នា​។​មិនតែប៉ុណ្ណោះ​បើ​​​តាម​ការកត់សម្គាល់​សម្ព័ន្ធ​ស្នេហា​ជា​ប្តី ប្រពន្ធ​អ្នក​ទាំងពីរ​ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ និង​ស្និទ្ធស្នាល​នឹង​គ្នា ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​លើ​សរសើរ​មិន​ដាច់​ពី​មាត់។

ជាក់ស្តែង​ថ្មីៗ​អ្នកនាង ខាត់ សុ​ឃីម បាន​ទម្លាយ​រូបភាព​ផ្អែមល្ហែម​ស្នេហ៍​ជា​បន្តបន្ទាប់​ក្នុងន័យ​រឹត​ចំណងស្នេហា​របស់​ពួកគេ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​ ឬ​អាច​ចង់​បញ្ជាក់ប្រាប់​មហាជន​ថា ​ពួក​គេ​ពិត​ស្នេហា​ដែល​ស្រឡាញ់គ្នា​ពិត​ប្រាកដ ​ដោយ​មិន​បែក​បែរ​គ្នា​ឡើយ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​កៀកកើយ​គ្នា​ជាមួយ​ស្វាមី​អ្នកនាង ខាត់ សុ​ឃីម បានសរសេរថា ​ខាង​ស្រី​កំពុង​មើលមុខ​ខាង​ប្រុស​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​មិនដឹងថា ​មាន​ស្រី​ប៉ុន្មាន​នាក់​ ដែល​កំពុងតែ​លួច​មើល​ដែរ​?​។​ តែ​មិន​អី​ទេ មកពី​យើង​មាន​របស់​ប្រេន​អញ្ចឹង​ហើយ​មើល​បានតែ​ហាម​យក ប្រយ័ត្ន​ក្រចក​តោ​មី​អូន។

រម្លឹក​ពី​សម្ព័ន្ធភាព​ស្នេហា​របស់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​លោក សុ​ផា​ណូ មុនពេល​ឈានដល់​កា​រស​ម្រេ​ច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ប្រកាស​បើកចំហ​ជា​ផ្លូវ​ការបង្ហាញ​មហាជន​សាធារណៈ​ប្តី​-​ប្រពន្ធ​អ្នក​ទាំង​ពីរបាន​ប្រើ​ពេលវេលា​ស្វែងយល់​មើលចិត្ត​ពីគ្នា​ជាច្រើន​ឆ្នាំ​ទើប​សម្រេចចិត្ត​ចូល​ជ័យ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២​នា​រាជធានី​ភ្នំពេញ​ ដែលមាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ។

ជាការ​កត់សម្គាល់​បច្ចុប្បន្ន​ បើទោះបីជា​ស្វាមី​លោក សុ​ផា​ណូ មាន​វ័យក្មេង​ជាង​អ្នកនាង ខាត់ សុ​ឃីម បន្តិច​ក៏ពិតមែន​ តែ​ចំណង​ស្នេហ៍​ផ្អែមល្ហែម និង ការគោរព​សិទ្ធិ​គ្នា​ជា​ប្តី​ប្រពន្ធ​រវាង​ពួកគេ​ទាំងពីរ​នាក់​នៅតែមាន​និង​រក្សា​បាន​យ៉ាង​ល្អ។ ជាមួយគ្នានេះ​ជា​រឿងៗ​គេ​សង្កេតឃើញ​សុ​ផា​ណូ ក៏បាន​បំពេញ​តួនាទី​ជា​ស្វាមី​ល្អ​រហូត​ធ្វើ​ឲ្យ​អ្នកនាង ខាត់ សុ​ឃីម រំភើបចិត្ត​ខ្លាំង​ញញឹម​បិទមាត់​សឹង​មិន​ជិត​ទៀតផង៕


 

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme