សូម​ប្រយ័ត្ន! តោះ​ស្តាប់​ស្ត្រី​ម្នាក់​​ ​រៀបរាប់​​ ពី​ករណី​លង់ខ្លួន​ចាញ់បោក​ប្រាក់កម្ចី​ចិន​អស់​​រាប់​ម៉ឺន​ដុល្លារ

ភ្នំពេញ ​៖ ​នេះ​អាច​ចាត់ទុកជា​មេរៀន​ និង​ជា​សារ​មួយ​ដ៏​មាន​ប្រយោជន៍​ ដែល​មហាជន​គ្រប់គ្នា​ត្រូវ​យល់ដឹង​ និង​បន្ត​ឲ្យ​មានការ​ចែករំលែក​ ខណៈ​ដែល​ស្ត្រី​ម្នាក់​នេះ ​គាត់​បាន​រៀបរាប់​ពី​ករណី​នៃ​ការ​លង់ខ្លួន​ចាញ់បោក​ប្រាក់កម្ចី​ឥណទាន​របស់​ចិន​ស្ទើរ​អស់​លុយ​រលីង ​​​​​រហូត​ចង់​សម្លាប់​ខ្លួន​ម្តងៗ​ទៅហើយ។

បើតាម​ម្ចាស់​Account Facebook​មាន​ឈ្មោះថា Ah yata SP​បានចេញ​សារ​ភ្ជាប់​ជាមួយ​វីដេអូ​មក​ថា ​សូម​បងប្អូន​ប្រិយមិត្ត ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់គ្នា​សូមជួយ share video clip នេះ​តៗ​គ្នា​ឲ្យ​បាន​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​ផង​។​សូមអោយ​គាត់​ជួយ​ដល់​ប្រជាពលរដ្ឋ​និង​រាស្ត្រ​ខ្មែរ​កុំអោយ​លិចលង់​នឹង​ប្រាក់កម្ចី​ក្រុមហ៊ុន​ចិន​មិន​ស្របច្បាប់​ដូច​រូបនាង​ខ្ញុំ។

នារី​រូបនេះ​បាន​និយាយទៀតថា ​ក្រុមហ៊ុន​នេះ​កំពុង​វាយប្រហារ​យ៉ាងខ្លាំង​លើ​បងប្អូន​ប្រជាជន​ខ្មែរ​ពួកយើង សូម​បងប្អូន​មេត្តា​អាណិត​ដល់​រូបនាង​ខ្ញុំ​ក៏​ដូច​បងប្អូន​ខ្មែរ​យើង​ផងដែរ។ សូម​អរគុណ​ទុកជាមុន។ បន្ថែម​លើ​នេះ​តាម​ដំណើរ​ដើមហេតុ​គឺ​ដំបូង​ឡើយ​នារី​ម្ចាស់​Account Facebook​រូប​នេះ​ខ្វះ​លុយ​ចំនួន​២​ពាន់​ដុល្លារ​សម្រាប់​យក​ទៅ​ពង្រឹង​អាជីវកម្ម​តាម​អន​ឡាញ​​ ខណៈ​ពេលនោះ​ក៏​មាន​ក្រុមការងារ​ប្រាក់កម្ចី​របស់​ចិន​ខាងលើនេះ​ទាក់ទង​ទៅ​ខ្លួន​និយាយ​សួរនាំ​បញ្ចុះបញ្ចូល​រឿង​ចង​ការប្រាក់។

ប្រភព​បាន​បន្ត​ថា ​ដោយសារតែ​ខ្លួន​កំពុងតែ​ត្រូវការ​លុយ​ផង​នោះ​ ពេល​ឮ​ដូច្នេះ​ក៏​យល់ព្រម​ និង​ណាត់ជួប​ជាមួយ​បុគ្គលិក​ចិន ​ហើយ​និង​ខ្មែរ រហូត​ពួកគេ​ចុះ​ទៅដល់​​​​​ហាង​របស់​ខ្លួន។ គ្រានោះ​ហើយ​ដែល​នាង​ និង​ជនជាតិ​ចិន​ខាងលើ​និយាយ​គ្នា​ពី​រឿង​ខ្ចីប្រាក់​ចំនួន​២​ពាន់​ដុល្លារ​ ប៉ុន្តែ​ក្រោយ​ពេលធ្វើ​កិច្ចសន្យា​ក៏​ស្រាប់តែ​ដាក់​ចំនួន​ទឹកប្រាក់​ទាំង​ដើម​និង​ការ​មាន​រហូតដល់​ទៅ​៥​ពាន់​ដុល្លារ​ឯណោះ​ពោលគឺ​ចំនួន​ការប្រាក់​មាន​រហូត​៣​ពាន់​ដុល្លារ​(​កំណត់​សង់​ត្រឹម​១​សប្តាហ៍​)​។ ពេល​ឃើញ​ដូច្នេះ​សាមីខ្លួន​ក៏​សួរ​និង​មិន​ព្រម​ផ្តិច​មេដៃ​ទទួល​ប្រាក់​ឡើយ ​ប៉ុន្តែ​ប្រមាណ​នាទី​ក្រោយមក​ បន្ទាប់ពី​ស្រូប​ផ្សេង​បារី​ដែល​ជនជាតិ​ជក់​ហើយ​នោះ ​បាន​ធ្វើ​ឲ្យ​ស្មារតី​នាង​វិលវល់​មែន​ដឹង​អី ​រួច​ក៏​ផ្តិត​មេដៃ​តាម​គេ​តែម្តង។

បើតាម​ការបញ្ជាក់​គឺ​ស្ត្រី​ម្នាក់នេះ​បាន​លង់ខ្លួន​នឹង​ប្រាក់កម្ចី​ចិន​រហូត​អស់​លុយ​ពី​ខ្លួន​ដល់​ជាង ៩​ម៉ឺន​ដុល្លារ​ឯណោះ ​ខណៈ​ដែល​ដំបូង​ឡើង​នាង​ខ្ចី​ត្រឹមតែ​២​ពាន់​ដុល្លា រ​តែ​នៅពេល​នាង​អស់​លទ្ធភាព​បង់​មីក្រូហិរញ្ញវត្ថុ​ដែល​គ្មាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​នោះ​ខាង​កម្ចី​ចិន​​គំរាម​សម្លាប់​នាង​ទៀត។

គេហទំព័រ​Kh Stars សូម​មិន​លម្អិត​អ្វី​ឲ្យ​លើសពីនេះ​ទៀតឡើយ​ ដូច្នេះ​សូម​ប្រិយមិត្ត​ទាំងអស់គ្នា​ចូល​ស្តាប់​ពី​ការរៀបរាប់​​​ពី​សំណាក់​ស្ត្រី​ខាងលើ​និង​បន្ត​ការ​ចែករំលែក​ទុកជា​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ឯទៀត​ផង​ដែរ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme