មានរឿងអី បានសុគន្ធ និសា និយាយបែបនេះ

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង សុគន្ធ និសា ថ្មីៗ​នេះ​ បាន​បង្ហោះ​រូបភាព​១​ស្លឹក​ភ្ជាប់​ជាមួយ​ការ​សរសេរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​និង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន​ខណៈ​មានការ​លើក​ឡើង​ថា ​ន័យ​នេះ និសា ចង់​និយាយ​ពី​អ្វី​ឲ្យ​ច្បាស់​ទៅ​?។

អ្នកនាង សុគន្ធ និសា​បាន​រៀបរាប់​នៅលើ​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម​ថា​ ភ្នែក​ពិការ តែ​ចិត្ត​មិន​ពិការ ភ្នែក​មើលមិនឃើញ តែ​ចិត្ត​ដឹង អារម្មណ៍​អាច​ទទួលបាន​នូវ​ភាពកក់ក្តៅ​ដែល​គេ​ផ្តល់អោយ ភ្នែកងងឹត​តែ​ក្តីសង្ឃឹម​នៅមាន​ពន្លឺ តែ​ពេល​ភ្នែក​ភ្លឺ អ្វីៗ​ក៏​រលាយបាត់​។​

តារា​ស្រី​រូប​ស្រស់​អ្នកនាង សុគន្ធ និសា បាន​បន្ថែមទៀតថា ​ស្នេហា​ដែល​ធ្លាប់​រំពឹង​ហើយ​សង្ឃឹម​ចង់បាន គ្រាន់តែ​ជា​ពន្លឺ​ដែល​ស្រស់ស្អាត​បានតែ​ក្នុង​ទី​ងងឹត តែ​នៅពេល​មេឃ​ភ្លឺ​អ្វីៗ​ក៏​រលាយបាត់ កុំថាឡើយ​ដល់​ស្អាត​តែ​មិនអាច​សូម្បីតែ​មើលឃើញ​។​

ជាមួយគ្នានេះ​ក៏​មាន​ទស្សនិកជន ​និង​អ្នកលេង​បណ្តាញ​សង្គម​ខ្លះ​បាន​យល់ឃើញថា​អ្នកនាង សុគន្ធ និសា និយាយ​នេះ​គឺ​ត្រឹមតែ​ន័យ​ដើម្បី​បំផុស​ស្មារតី​តែប៉ុណ្ណោះ​។​ ខណៈ​មាន​ខ្លះទៀត​បាន​គិតថា​អាចជា​អត្ថន័យ​ក្នុង​MV​បទ​ចម្រៀង​ថ្មី​របស់​នាង​ដែល​ទើប​ប​ត្រូវបាន​ថត​ត្រៀម​ចេញ​ផ្សព្វផ្សាយ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ហា​ជន​តែប៉ុណ្ណោះ។

ដោយឡែក​ក៏មាន​ប្រភព​ផ្សេងៗ​ទៀត​បានបញ្ជាក់​យ៉ាងច្បាស់​ថា ​នេះ​ត្រឹម​ជា​អត្ថន័យ​នៅក្នុង​MV​បទ ស្នេហ៍​គ្មាន​ពន្លឺ ដែលជា​សំនៀង​របស់​អ្នកនាង សុគន្ធ និសា ត្រៀម​នឹង​ចេញ​ឆាប់ៗ​នេះ​។​

គេ​កត់សម្គាល់​ឃើញថា ​អ្នកនាង សុគន្ធ និសា ថ្វីត្បិតតែ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ហើយក៏​ពិតមែន ​ប៉ុន្តែ​ផ្សា​គាំទ្រ​និង​ប្រជាប្រិយភាព​របស់​នាង​នៅតែ​ទទួលបាន​ការគាំទ្រ​និង​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ការចេញ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ដូចដើម​។​មិនតែប៉ុណ្ណោះ​នាង​ក៏​តែង​ទទួលបាន​លើកសរសើរ​ពី​អត្ត​ច​រិ​ត​ពី​មហាជន​ជាច្រើន​ផងដែរ៕



Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme