វណ្ណ វ​ល័​ក្ខ ​​​​ឈឺ​ចុក​ជិត​ស្លាប់ ​ស្រាប់​តែ​ទទួល​រង​នូវ​ពាក្យ​មួយ​ធ្វើឲ្យ​នាង​មិន​អាច​ទទួល​យក​បាន

ភ្នំពេញ ​៖​ តា​រា​សម្តែ​ង​សិច​ស៊ី​មាន​មន្ត​ស្នេហ៍​កញ្ញា វណ្ណ វ​ល័​ក្ខ មុននេះ​បន្តិច​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​បាន​បញ្ចេញ​សារ​បង្ហាញ​ពី​អារម្មណ៍​តូចចិត្ត​ចំពោះ​ខ្លួនឯង​បន្ទាប់ពី​រង​នូវ​ជំងឺ​ត្រូវ​ចូល​ពេទ្យ​(​ចុកពោះ​)​អំឡុងពេល​កំពុង​ថត​ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​មកវិញ​បែរជា​មាន​គេ​និយាយថា​ជា​លេស​ដើម្បី​គេច​មុខ​ពី​ការងារ​ប៉ុណ្ណោះ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​សម្រក់​ទឹកភ្នែក​តារា​សម្តែង​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយ​ទាំង​មិន​សប្បាយចិត្ត​និង​ហួសចិត្ត​ចំពោះ​ខ្លួនឯង​ថា​ នាង​ពិតជា​តូចចិត្ត​ខ្លាំងណាស់​ពេលដែល​ត្រូវ​ឈឺ​ពេល​កំពុង​ថត​និង​សុំ​គេ​មក​ពេទ្យ​បែរជា​មាន​ពាក្យ​ថា​នាង​និយាយ​កុហក​គេ​ទៅវិញ​។​ពាក្យ​នេះ​នាង​មិនអាច​ទទួលយក​បានទេ​។​

តាមរយៈ​សារ​របស់​កញ្ញា វណ្ណ វ​ល័​ក្ខ សរសេរ​នោះ​នាង​រៀបរាប់ថា ​តូចចិត្ត​ណាស់​ហើយ​ហេតុតែ​ស្រលាញ់​កា​រងារ​មួយ​នេះ​ទ្រាំ​ទៅបាន​ប៉ុនណា​យក​ប៉ុណ្ណឹង​ ​ឈឺ​ចុក​ជិត​ងាប់​ហើយ​គេ​ថា​យើ​ង​កុហក​មិនដែល​ឬ​ពាក្យ​ពិបាក​ទទួលយក​ចឹ​ង​ណាស់​។​ ទ្រាំ​ស្អែក​ត្រូវ​ធ្វើការ​អោយគេ​។​

កញ្ញា វណ្ណ វ​ល័​ក្ខ ភ្លាមៗ​នោះ​ក៏​ត្រូវបាន​មហាជន​និង​អ្នកគាំទ្រ​មួយចំនួន​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​និង​ជូនពរ​នាង​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​ហើយ​ត្រូវ​គិតពី​សុខភាព​ចំពោះ​ខ្លួនឯង​ផងដែរ​។​ យ៉ាងណាមិញ​គេ​ពុំទាន់​ដឹង​ទេ​ថា​កញ្ញា វណ្ណ វ​ល័​ក្ខ អន់ចិត្ត​ចំពោះ​បុគ្គល​រួម​សិល្បៈ​ជាមួយគ្នា​ឬ​ខាង​ក្រុមការងារ​ថត​សម្តែង​នៅឡើយ​ទេ​។​

កញ្ញា វណ្ណ វ​ល័​ក្ខ គឺជា​តារា​សម្តែង​ស្រី​ដែលមាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ធំ​។​ នាង​បានដាក់​ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យនេះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុងនោះ​ក៏បាន​សាង​ភាព​ល្បីឈ្មោះ​មិន​ចាញ់​តារា​ស្រី​រួម​ជំនាន់​ឯទៀត​នោះឡើយ​។​

ស្រី​ស្រស់ វណ្ណ វ​ល័​ក្ខ ក៏ត្រូវ​បាន​គេ​មើលឃើញថា​នាង​ជា​តារា​ម្នាក់​ដែលមាន​ភាព​ហ៊ឺហា ​និង​ការប្រើប្រាស់​សម្ភារៈ​ថ្លែៗ​ផងដែរ៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme