ស៊ិន យូ​ប៊ី​ន ធ្វើឲ្យ​ម្តាយ​ស្ទើរ​គាំងបេះដូង

ភ្នំពេញ ​៖ ​មិនថាតែ​ម្តាយ​របស់​តារា​សម្តែង​កញ្ញា ស៊ិន យូ​ប៊ី​ន ប៉ុណ្ណោះ​ទេ​ដែលមាន​អារម្មណ៍​​ភ្ញាក់ផ្អើល និង​រំភើប​ស្ទើរ​គាំង​បេះដូង​នោះ ​សូម្បីតែ​មហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនទៀត​ ក៏មាន​អារម្មណ៍​ស្លុតចិត្ត​ផងដែរ ​បន្ទាប់ពី​ឃើញ​ការដូរ​បាច់ផ្កា​ដ៏​ស្រស់ស្អាត​ និង​រំលេច​ដោយ​ដុំ​ដុល្លារ​នៅ​ខាងក្នុង​ផ្កា​ផង​នោះ។

ចំពោះ​រឿង​ដែល​ធ្វើ​ឲ្យ​ម្តាយ​នាង​ភ្ញាក់ផ្អើល ​និង​រំភើប​ញញឹម​បិទ​មិន​ជិត​នោះ ​គឺ​នៅក្នុង​បាច់ផ្កា​ដែល យូ​ប៊ី​ន​ជូនទៅ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​ ​មាន​បង្កប់​សុទ្ធតែ​លុយ​ដុល្លារ​(​ក្រដាស១០០​ដុល្លារ​)​មាន​ចំនួន​ជាច្រើន​សន្លឹក​ អាច​រហូតដល់​ពាន់​ដុល្លារ​ឯ​ណោះ។

ស្រី​ស្រស់ ស៊ិន យូ​ប៊ី​ន បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​អំឡុងពេល​ជូន​បាច់ផ្កា​ដល់​អ្នក​ម្តាយ​ថា​ អ្វីៗ​គ្រប់យ៉ាង​គឺ​ប្រែប្រួល​ទៅតាម​ពេលវេលា​តែ​រឿង​មួយ​ដែល​មិន​ប្រួលប្រែ​គឺ​ទឹកចិត្ត​ស្រលាញ់​របស់​ម៉ាក់​ចំពោះ​កូន​។​ ម៉ាក់​គឺជា​ព្រះ​ដែល​តែងតែ​ថែរក្សា​ការពារ​កូន​,​ម៉ាក់​គឺជា​គ្រូ​ចាំ​បង្ហាត់បង្រៀន​កូន​,​។​

តារា​សម្តែង​សាច់​ខ្ចី​ដូច​ពងមាន់​បក​កញ្ញា ស៊ិន យូ​ប៊ី​ន បាន​បន្ថែមថា​ ម៉ាក់​គឺ​ជាទី​ព្រឹក្សា​ពេល​កូន​ជួប​បញ្ហារ​,​ម៉ាក់​គឺជា​ពេទ្យ​ពេល​កូន​ឈឺ​, ម៉ាក់​គឺជា​និមិត្តរូប​ក្នុង​ចិត្ត​កូន។ រីករាយ​ថ្ងៃបុណ្យ​មាតា​ណា​ម៉ាក់​សូមអោយ​ម៉ាក់​មាន​សុខ​ភាពល្អ​នឹង​មានតែ​ស្នាមញញឹម​រាល់ថ្ងៃ​ណា​ចា​,​កូន​ស្រលាញ់​ម៉ាក់។

មាន​មហាជន​ជាច្រើន​បានបង្ហាញ​ការគាំទ្រ​និង​បញ្ចេញមតិ​ដែរ​ថា​ ការចេះ​ដឹងគុណ​ឪពុកម្តាយ​ ក្មេង​ល្អ​ស្អាត​ទាំង​កាយ ស្អាត​ទាំង​ចិត្ត​សូម​ឲ្យ​ប្អូន​ឆាប់​បាន​សម្រេច​គោលដៅក្នុង​ជីវិត​។​ព្រះ​រស់​ជា​ពុក​ម៉ែ ដែល​លោក​ខំ​ថែ កូនពៅ​ស្ងួនភ្ងា​ទោះ​ហត់​យ៉ាណា ម៉ែ​ខំធ្វើការ ម៉ែ​ថែរក្សា កូនពៅ​ពុំងា។ ដោយឡែក​គេហទំព័រ​Kh Stars ក៏​សូម​ចូលរួម​លើកទឹកចិត្ត​ដល់​កូនៗ​គ្រប់រូប​ត្រូវតែ​ដឹក​គុណ​គោរព​ឪពុកម្តាយ​និង​ធ្វើ​ល្អ​ស្តាប់​តាម​ដំបូន្មាន​របស់​គាត់​គ្រប់ពេល៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme