ក្តៅៗ! ម៉ា ដូណា ទើបតែ​បង្ហាញមុខ​គូស្នេហ៍​ថ្មី​មិនបាន​ប៉ុន្មាន​ផង ​ផល​ទទួល​បាន​មកវិញ​ស្ទើរ​ក្អួត​ឈាម

ភ្នំពេញ ​៖ ​នេះ​អាច​និយាយ​បានថា​ជា​រឿង​ដ៏​ហួសចិត្ត​ខ្លាំង​បំផុត​សម្រាប់​តារា​កំប្លែង​ និង​សម្តែង​លក្ខណៈភេទ​ទី​៣​លោក ម៉ា ដូ​ណា ឬ​ហៅ មី​សេះ ខណៈ​ទើបតែ​ទម្លាយ​ដោយ​ប្រកាស​បើកចំហ​ជា​សាធារណៈ​អំពី​សម្ព័ន្ធភាព​ស្នេហា​ថ្មី​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ​ក៏​ស្រាប់តែ​បែកធ្លាយ​វីដេអូ​តាម​ទាន់​គូស្នេហ៍​ម្នាក់​នោះ ​លួច​ក្បត់ចិត្ត​នាំ​អ្នក​ផ្សេង​មក​រួមដំណេក​ជាមួយគ្នា។

តាមរយៈ​វីដេអូ​មាន​រយៈពេល​ជាង​៤​នាទី​នោះ ​គឺ​ដំបូង​ឡើយ ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​លោក ម៉ា ដូ​ណា ដែល​ដើរ​សំដៅ​ចូល​ទៅ​ក្នុងផ្ទះ​ហាក់​បានដឹង​រឿងរ៉ាវ​នេះ​មុន​ទាំង​ទឹកមុខ​មាន​កំហឹង។ ពេល​ចូលដល់​ក្នុងផ្ទះ​ភ្លាមៗ​នោះ​ លោក ម៉ា ដូ​ណា ក៏បាន​ទៅ​បើកទ្វារ​បន្ទប់ ​ក៏​ស្រាប់តែ​ឃើញ​បុរស​(​គូស្នេហ៍​ថ្មី​)​ដែល​ទើប​ប្រកាស​បើកចំហ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​ ស្ថិតក្នុង​សភាព​កំពុង​រួមដំណេក​ជាមួយ​បុគ្គល​ម្នាក់ទៀត​រហូត​ផ្ទុះ​ជម្លោះ​គ្នា​បែក​ផ្សេង។

ប្រភព​ដដែល​នោះបាន​បង្ហាញ​ទៀតថា ​ក្រោយពី​ជួប​រឿង​ដ៏​ហួសចិត្ត​នេះ​លោក ម៉ា ដូ​ណា ក៏បាន​សួរ​នាំទៅ​ដៃគូ​ស្នេហា​របស់ខ្លួន​ថា តើ​បុរស​ម្នាក់ទៀត​នោះ​គឺ​ជា​ន​រណា ? ហើយ​ត្រូវជា​ម៉េច​នឹង​គ្នា ?​ប៉ុន្តែ​ភ្លាមៗ​នោះ​បុរស​ម្នាក់​ជា​គូស្នេហ៍​បាន​ឆ្លើយតប​លោក ម៉ា ដូ​ណា ថា​ ឲ្យ​ខ្ញុំ​សូមទោស !​យ៉ាងណាមិញ​ជា​លទ្ធផល​ពុំ​ត្រូវបាន​លោក ម៉ា ដូ​ណា លើកលែង​កំហុស​ឲ្យ​នោះទេ​ ក៏​ផ្តើម​ផ្ទុះ​ហិង្សា​វាយតប​គ្នា​តែម្តង។

គេ​ចាំបាន​ថា​តារា​កំប្លែង​លោក ម៉ា ដូ​ណា ហៅ មី​សេស បន្ទាប់ពី​បង្ហាញ​ការ​ឈឺ​ចិត្ត​កាលពី​គ្រាកន្លងមក​ដោយ​សារ​ស​ង្សា​រការ​ចោល​(​ប្រុស​ស្រឡាញ់​ប្រុស​) បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​នោះ កាលពី​ថ្មីៗ​កន្លងមកនេះ​ក៏បាន​បញ្ចេញ​អត្តសញ្ញាណ​គូស្នេហ៍​ថ្មី ដែលជា​ប្រុស​គ្នាឯង​ផងដែរ​។​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ស្ថិតក្នុង​លក្ខណៈ​ស្និទ្ធស្នាល​ប្រៀបបាន​ដូច​គូស្នេហ៍​ប្រុស និង ស្រី​លោក ម៉ា ដូ​ណា បានសរសេរថា ពួក​ខ្ញុំ​នឿយហត់​នឹង​ការងារ តែ​សប្បាយ​ចិត្តនឹង​មានការ​ងារ Thailand now Madona Cambodia។

សូមបញ្ជាក់ថា​ចំពោះ​វីដេអូ​ដែល​ត្រូវបាន​មហាជន​ជាច្រើន​គិតថា​លោក ម៉ា ដូ​ណា ពិតជា​បាន​តាម​ទាន់​គូស្នេហ៍​ថ្មី​កំពុងតែ​ដេក​រួមភេទ​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត​នោះ ​ក្រោយពេល​តាមដាន​ចប់​សាច់រឿង​ទើប​ដឹង​ថា​គឺ​ពុំមែន​ជាកា​ពិត​នោះទេ ​ពោល​គឺ​គ្រាន់តែ​វីដេអូ​ពញ្ញាក់​អារម្មណ៍​ក្នុងន័យ​ដាស់តឿន​ដល់​មហាជន​តែប៉ុណ្ណោះ​។​ ដូច្នេះ​ដើម្បី​បានដឹង​កាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ជាមួយ​Kh Stars ទាំងអស់គ្នា ៖







Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme