សាន ផានិត បារម្ភ​ខ្លាំង ​ក្រោយពី​មានការ​ប្រកាស​ថា ​ផ្លែ​ពោត​ក្លាយ​ជា​អាវុធ​ប្រល័យ​លោក​

​ភ្នំពេញ ​៖​ ស្រប​ពេលដែល​កំពុងតែ​ផ្ទុះ​សាយភាយ​លើ​ករណី​សង្ឃ​ឆាន់​ស្រី​រហូត​មានការ​ទម្លាយ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​មាន​ការចាប់​ផ្សឹក​សង្ឃ​កំហូច​អង្គរ​នោះ ​ភ្លាមៗ​នេះ​ក៏មាន​ការរិះគន់​ជាច្រើន​លើ​បុគ្គល​ទាំង​២​គឺ​សង្ឃ​ល្មើស​វិន័យ​និង​នារី​ស្រី​វ័យក្មេង​ដែល​បើកដៃ​ឲ្យ​លោកសង្ឃ​ឆាន់​ដល់​វត្ត។

យ៉ាងណាមិញ​ចំពោះ​ករណី​មួយ​នេះ​ ពុំមែន​ល្បីល្បាញ​តែ​រឿង​ដែល​សង្ឃ​ឆាន់​ស្រី​នោះឡើយ​ពោលគឺ​មានការ​និយាយ​តៗ​គ្នា​អំពី​ផ្លែ​ពោត​ដែល​ត្រូវបាន​សង្ឃ​កំហូច​រូប​នេះ​ឆាន់ ​និង​ត្រូវ​បាន​ថត​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតផង។ ដោយ​ក្នុងនោះ​មាន​មហាជន​ខ្លះ​បាន​លើកឡើងថា​ព្រោះតែ​ផ្លែ​ពោត​ទើប​ធ្វើ​ឲ្យ​លោកសង្ឃ​រូបនោះ​បរាជិក​។​

ដោយឡែក​បើ​ចាប់អារម្មណ៍​លើ​តារាចម្រៀង​ចាស់វស្សា​លោក សាន ផានិត ឯ​ណោះ​វិញ​ក៏បាន​បញ្ចេញ​ជា​មតិ​ថា ​ចាប់ពី​ថ្ងៃនេះ​ទៅ​អាត្មា​បង​តំណម​ចង្ហាន់​ពោត​ស្ងោ​ហើយ​ញ៉ូ​ម​។​ អូន​តិច​ច្រឡំ​ទិញ​ម៉ោ ហើយ​ផ្អាក​មក​វត្ត​សិន​ទៅ ចាំ​អា​រឿង​ពោត​ហ្នឹង​វា​លែង​ល្បី​ចាំ​មកទៀត។​

បន្ទាប់ពី​បញ្ចេញ​សារ​នេះ​មិនបាន​ប៉ុន្មាន​ផង​ ក៏​ស្រាប់តែ​លោក សាន ផានិត បាន​សរសេរ​ថ្មី​ទៀតថា បងហា​! រឿង​ពោត​ស្ងោ​លែង​ជា​អាវុធ​ប្រល័យ​លោក​ហើយ​។ វា​សំណាង​លោក​វិញ​ទេ​បើ​បង​ឯង​ធើ​មិនបានការ​ដូច​គេ​ទេ អូន​បង្ហោះ​វីដេអូ​យើង​ដែរ​ឡូ​វ​ហ្នឹង​!​។​

តាមរយៈ​នេះ​គេ​សង្កេតឃើញ​មាន​មហាជន​ជាច្រើន​បាន​ចាប់អារម្មណ៍ និង បន្ត​ការចែករំលែក​គ្រប់គ្នា​ ខណៈដែល​ករណីនេះ ​កំពុងតែ​ល្បី​កក្រើក​ពេញ​បណ្តាញ​សង្គម​មួយ​ផ្ទៃ​ប្រទេស​។ ​ចំណែកឯ​សង្ឃ​រូបនោះ​ក៏ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ​ចាប់​ផ្សឹក​ និង​ហៅ​ទៅ​សួរនាំ​នៅឯ​ប៉ុស្តិ៍​ប៉ូលិស​រួច​មក​ហើយ​ដែរ​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme