អេ​ឡិច ចាន់​ត្រា ហួសចិត្ត ​រថយន្ត​​កូរ៉េ​មួយ​គ្រឿង​បើ​កៀរ​រថយន្ត​ខ្លួន​ហើយ​បែរ​មិន​ទទួលខុសត្រូវ

ភ្នំពេញ ​៖​ តារា​សម្តែង​លោក អេ​ឡិច ចាន់​ត្រា បានបង្ហាញ​អារម្មណ៍​ហួសចិត្ត​ បន្ទាប់ពី​ជួប​រឿង​ស៊យ​មួយ​ ខណៈដែល​រថយន្តរ​ប​ស់លោក​ត្រូវបាន​រថយន្ត​កូរ៉េ​មួយគ្រឿង​​​បើក​មក​កៀរ​បណ្តាល​ឲ្យ​ឆ្កូត​ថ្នាំ​មួយ​ចំហៀង​ផ្នែក​ខាងមុខ​។ ប៉ុន្តែ​ជា​លទ្ធផល​គឺ​ម្ចាស់​រថយន្ត​រូប​នោះ ​មិន​ព្រម​ឈប់​ធ្វើការ​ដោះស្រាយ​នោះ​ទេ។

រថយន្ត​កូរ៉េ ​ដែល​បង្កហេតុ​នោះ ​ត្រូវបាន​សាមីខ្លួន​លោក អេ​ឡិច ចាន់​ត្រា ថត​បាន​ស្លាកលេខ​គឺ​ភ្នំពេញ 2Q-5175 ។ ប៉ុន្តែ​ទីតាំង​និង​ពេលវេលា​នៃ​គ្រោះថ្នាក់​នេះ​ពុំ​ត្រូវបាន​តារា​ប្រុស​រូបនេះ​បញ្ជាក់​ឲ្យ​ច្បាស់​នៅទេ​គ្រាន់តែ​លោក​សរសេរ​បង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ចំពោះ​ម្ចាស់​រថយន្ត​នោះ​តែប៉ុណ្ណោះ។​

លោក អេ​ឡិច ចាន់​ត្រា បាន​រៀបរាប់ថា ​សូម​សរសើរ​ការបើកបរ​រ​បស់​ម្ចាស់​ឡាន​កូរ៉េ​ខាងលើនេះ​ព្រោះ​គាត់​បាន​បើក​កៀរ​ឡាន​ខ្ញុំ​ហើយ​មិន​ព្រម​ទទួលខុសត្រូវ​ ហើយ​មិន​ឈប់​ដោះស្រាយ​ជាមួយ​ទៀត​។ ​សូមជួយ​ស៊ែរ​ម្នាក់​មួយ​ផង​។

​ដោយឡែក​ឆ្លើយ​នឹង​ការសួរនាំ​របស់​អ្នកគាំទ្រ​លោក អេ​ឡិច ចាន់​ត្រា បាន​បន្តថា ​អត់​អី​ទេ​គ្រាន់តែ​ចង់​ឲ្យ​ពួកគាត់​បើកបរ​អោយ​មាន​ការប្រុងប្រយ័ត្ន​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​។​

លោក អេ​ឡិច ចាន់​ត្រា បើ​សង្កេត​ពី​អាជីព​សិល្បៈ​គឺ​មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ហាក់​មានការ​មមាញឹក​គួរសម​ទាំង​អាជីព​សម្តែង​និង​ដើរ​ម៉ូដ​ជាដើម​។​មិនតែប៉ុណ្ណោះ​តារា​ប្រុស​រូបនេះ​ក៏​អាចមាន​ឱកាស​កើប​លុយ​បាន​ច្រើន​ពី​អាជីព​សិល្បៈ​មួយ​នេះ​ទៀតផង​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme