ទីបំផុត​អតីត​ភរិយា ជៀស ស្រួច ,​សាត រស្មី ត្រៀម​ធ្វើ​ក្មួយ​ប្រសា​លោក ព្រាប សុវត្ថិ ឆាប់ៗ​នេះ

ភ្នំពេញ​ ៖ ​ទីបំផុត​ព័ត៌មាន​ច្បាស់ការ ​ត្រូវបាន​ទម្លាយ​ការពិត​ហើយ ​ខណៈ​មានការ​ប្រកាស​ជា​សាធារណៈ​និង​បើកចំហ​ថា សាត រស្មី អតីត​ភរិយា​របស់លោក ជៀស ស្រួច នឹង​ក្លាយជា​ក្មួយ​ប្រសា​​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ នាពេល​ឆាប់ៗ​ខាងមុខនេះ​បង្ក​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​មហាជន។

ការទម្លាយ​ជុំវិញ​ដំណឹង​ស្នេហ៍​រវាង​ស្រី​ស្រស់ សាត រស្មី ជាមួយនឹង​ក្មួយប្រុស​ប្រសា​របស់​លោក ព្រាប សុវត្ថិ នា​ពេល​​នេះ​ បាន​ធ្វើឡើង​ ខណៈដែល​សម្ព័ន្ធ​ភាព​ស្នេហា​របស់​អ្នក​ទាំងពីរ​កាន់តែ​មាន​សភាព​ស្និទ្ធស្នាល​ជាមួយគ្នា​គួរ​ឲ្យ​កត់​ស​សម្គាល់​អំឡុង​ពេល​ចុងក្រោយ​នេះ។ មិនតែប៉ុណ្ណោះ​ក៏ត្រូវ​បាន​ប្រភពពី​ម្តាយក្មេក​របស់លោក ព្រាប សុវត្ថិ បានប្រកាស​ដែរ​ថា សាត រស្មី នឹង​ក្លាយជា​អ​នា​គត​ចៅ​ប្រសា​របស់គាត់​ឆាប់ៗ​នេះ​ផងដែរ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ម្តាយក្មេក​តារាចម្រៀង​ប្រុស​លោក ព្រាប សុវត្ថិ បានបញ្ជាក់​ដោយ​ខ្លី​ថា សាត រស្មី ជា​អ​នា​គត​ចៅ​ប្រសា​របស់ខ្ញុំ។​ តាមរយៈ​ដំណឹង​នេះ​បានធ្វើ​អ្នកសិល្បៈ​និង​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​

គេ​ចាំបាន​ថា ​អតីត​តារា​សម្តែង​ថ្ពាល់​ខួច​ និង​សាច់​សខ្ចី សាត រស្មី កន្លងមក​ធ្លាប​បែកធ្លាយ​ដំណឹង​រៀបការ​ពេញ​ច្បាប់​ជាមួយ​កីឡាករ​ប្រដាល់​លោក ជៀស ស្រួច។ ប៉ុន្តែ​ក្រោយមក​ចំណងស្នេហា​របស់​ពួកគេ​ក៏​ត្រូវបាន​កាត់ផ្តាច់​ទៅវិញ​ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង ​និង​គ្មាន​ភាព​យល់ចិត្ត​គ្នា​ទៅវិញទៅមក៕

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme