អ៊ុ​ញ ! យ៉ុង ច័ន្ទ​កណ្ណិកា ស្ងា​ត់ៗ​ឡើង​ងារ​ជា​ជំទាវ​តាម​ស្វាមី​បាត់

ភ្នំពេញ ​៖​ តារា​សម្តែង​ និង​ចម្រៀង​អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា ខណៈ​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​ ត្រូវបាន​ឃ្លាតឆ្ងាយ​មាន​រយៈពេល​មួយសន្ទុះ​ធំ​ហើយ​នោះ​ ពេលនេះ​ក៏​ស្រាប់តែ​លេច​វត្តមាន​ជាថ្មី​ដោយបាន​បង្ក​ការភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន។

ការ​លេច​វត្តមាន​ជាថ្មី​របស់​តារា​សម្តែង​អ្នកនាង​យ៉ុង ច័ន្ទ​កណ្ណិកា​ម្តងនេះ​ គឺ​ពុំមែន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​តាមរយៈ​អាជីព​សម្តែង​សិល្បៈ ឬ ការទទួលបាន​តំណែង​ខ្ពស់​លើ​វិស័យ​មួយ​នេះ​នោះទេ​ពោលគឺ​នាង​បង្ហាញ​ការចាប់អារម្មណ៍​តាមរយៈ​ការឡើង​ឋានៈ​ជា​ជំទាវ​ទៅវិញ​។​

អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា បានលើកឡើង​ថា​ ប្តី​ឡើង​ផ្កាយ​២​បាន ហាម​ឡើង​អី​ពីរ​ទៀត​សំខាន់​គេង​មិន​លក់ ចេះតែ​រក​នឹក​រករឿង​ប្តី​លេង​ជា​ការ​កម្សាន្ត​ បន្ទាប់ពី​ការ​ហត់នឿយ អបអរសាទរ​ប្តី សូម​អោយ​ទទួលបាន​នៅ​ជោគជ័យ​ក្នុង​ការងារ​បន្ត សុំទោស​ដែរ​ជូនពរ​ប្តី​ក្រោយ​គេ ព្រោះតែ​រវល់​ពេក​។​

គេ​ចាំបាន​ថា ​តារា​ស្រី​អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា អំឡុង​ពេលដែល​តារា​ស្រី​រូបនេះ​ចាប់​ប្រឡូក​ខ្លួន​លើ​វិថី​សិល្បៈ​គឺ​ការគាំទ្រ​និង​ស្ទុះ​ប្រជាប្រិយភាព​របស់​នាង​មិន​ចាញ់​តារា​ស្រី​រួម​ជំនាន់​ឯទៀត​នោះឡើយ​។​ មិនតែប៉ុណ្ណោះ​បើ​និយាយ​ពី​រូប​សម្ផស្ស​ឯ​ណោះ​វិញ​គឺ​តារា​សម្តែង​ និង​ចម្រៀង​អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា ក៏​មិន​អន់​ចាញ់​តារា​ផ្សេងៗ​ទៀតផង​ដែរ​៕​

Facebook Comments

សេចក្ដីជូនដំណឹង

បើលោកអ្នកចង់ផ្ដល់ព័ត៌មានផ្សេងៗ និងផ្សាយពាណិជ្ជកម្ម សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៣០៧៤០៩ ។ សូមអរគុណសម្រាប់ការសហការ៕

រក្សាសិទ្ធិដោយ៖ www.khstars.com Frontier Theme